Related Articles
លិខិតចូលរួមអបអរសាទរ
សូមចូលរួមអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឳកាសដ៏មហោឡារិក ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ។ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងកូនប្រុសកូនស្រី ជូបតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍…………..
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់អំពីករណីប្រជាពលរដ្ឋ២៥០គ្រួសារ ទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ នៅស្រុកព្រៃនប់
ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីករណីប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារ ដែលមានការពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជូនដូចតទៅ៖ ទីតាំងដីស្ថិតនៅក្នុងភូមិសាស្ត្រឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមកបានចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដីធ្លី និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៩ ហើយម្ចាស់ដីដែលមានប័ណ្ណ សម្គាល់សិទ្ធិនីមួយៗ បានធ្វើការកាន់កាប់ និងគ្រប់គ្រងដីជាបន្តបន្ទាប់រហូតមក។ លុះដល់ឆ្នាំ២០០៦ រាជរដ្ឋាភិបាលបានកំណត់យកផែនទីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើជាគោល ក្នុងនោះផ្ទៃដីមួយផ្នែកក្នុងខេត្តព្រះសីហនុ ក៏ស្ថិតនៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ផងដែរ។ ដោយឡែកចំពោះករណីប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារ ដែលមានពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ឋិស្រប់របស់ធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវត្តិដើមជាដីរបស់ឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី មានប័ណ្ណកម្មសិទ្ធិចំនួន ០៣ប័ណ្ណរួមមាន៖ លេខ CI-0532, C−0533, CH-0534 ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៤។ […]
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុលមូលស្តីពី «សារៈសំខាន់ នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ» ដើម្បីឆ្លុះបញ្ជាំងពីសក្តានុពល នៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវជន
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុលមូលស្តីពី «សារៈសំខាន់ នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ» ដើម្បីឆ្លុះបញ្ជាំងពីសក្តានុពល នៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវជន ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចពិភាក្សាតុលមូលស្តីពី «សារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ» ដើម្បីឆ្លុះបញ្ជាំងពីសក្តានុពលនៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវជន នៅកម្ពុជា។ កិច្ចពិភាក្សានេះបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត សុខ ទូត ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងសិក្សានុសិស្សមួយចំនួនផងដែរ។ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជាការពិតណាស់ការបណ្តុះបណ្តាលវិជ្ជាជីវដើរតួនាទីសំខាន់ខ្លាំងណាស់។ ហើយការធ្វើលើកិច្ចការងារនេះមិនមែនគ្រាន់តែមានក្រសួង ឬស្ថាប័នមួយអាចធ្វើទៅបាននោះទេ។ ជុំវិញចំណុចនេះ លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា សម្រាប់នៅបរទេស គឺមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ជូនដល់សិស្សានុសិស្សតាំងពីសិក្សានៅសាលាមកម្ល៉េះ ហើយជំនាញវិជ្ជាជីវៈ ត្រូវតែបណ្តុះនៅក្នុងវិស័យអប់រំ ដើម្បីផ្តល់គ្រឹះរឹងមាំដល់យុវជន។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់ថា ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺមិនអាចយកមនុស្សដែលមានអាយុច្រើនទៅបណ្តុះបណ្តាលនោះទេ គឺត្រូវការបញ្ជ្រាបជំនាញវិជ្ជាជីវៈនេះដល់កុមារ និងយុវជន ឱ្យចេះស្រឡាញ់នូវជំនាញដែលពួកគេពេញចិត្ត។ លោកបណ្ឌិត យង់ […]