Related Articles
ដោយសារអាកាសធាតុក្តៅ បានធ្វើឱ្យត្រីចិញ្ចឹមជាច្រើនក្នុងបែ ក្នុងទន្លេងាប់ជាច្រើនក្បាល
ដោយសារអាកាសធាតុក្តៅ បានធ្វើឱ្យត្រីចិញ្ចឹមជាច្រើនក្នុងបែ ក្នុងទន្លេងាប់ជាច្រើនក្បាល កំពង់ឆ្នាំង៖ នៅថ្ងៃទី៥មីនា២០២៣នេះ អាជីវករចិញ្ចឹមត្រីឈ្មោះ ង្វៀង យ៉ាំងអាយ បានឱ្យដឹងថា ត្រីចិញ្ចឹមតាមបែនៅក្នុងទន្លេនាភូមិចុងកោះ សង្កាត់ខ្សាមក្រុង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៤ ខែមេសា បានចាប់ផ្តើមងាប់ដោយសារស្ថានភាពក្តៅខ្លាំង។ត្រីដែលងាប់មានដូចជាប្រភេទត្រីខ្យា ត្រីពោ ត្រីសណ្តាយ ត្រីឆ្ពិន ត្រីព្រលូង ។មូលហេតុ ដោយសារអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងធ្លាក់មួយមេបានបង្កឱ្យទឹកទន្លេមានក្លិនស្អុយ ដែលជាហេតុបណ្តាលឱ្យត្រីទាំងអស់ងាប់។បរិមាណត្រីងាប់ខាងលើនេះចន្លោះពី មួយតោនដល់ប្រាំមួយតោនក្នុងមួយបែៗ។ លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាត្រីដែលចិញ្ចឹមតាមបែងាប់ពីរ បីថ្ងៃមកហើយដោយសារភ្លៀងមួយមេមកគួបផ្សំនិងក្តៅខ្លាំងធ្វើឱ្យត្រីតាមបែនីមួយៗងាប់អស់ច្រើនប្រមាណ១០ ភាគរយទៅ២០ភាគរយហើយបែត្រីនោះលោកមិនបានដឹងថាមានប៉ុន្មានទេពេលនេះកំពុងឱ្យខាងសង្កាត់ជលផលកំពង់ឆ្នាំងចុះស្រង់ចំនួនបែចិញ្ចឹមត្រីផងដែរ ។ ស្ថានភាពបានល្អប្រសើរឡើងវិញហើយ ដោយសារម្ចាស់បែចិញ្ចឹមត្រីបាននាំគ្នាសណ្តោងបែត្រីដោយអូសទៅមកៗខ្លះបញ្ឆេះម៉ាស៊ីនដាក់ទុយយោបាញ់ខ្យល់ទីក្នុងបែរដើម្បីឱ្យទឹកមានអុកស៊ីសែនឡើងវិញសម្រាប់ត្រី ។ ជាចុងក្រោយ ក្រុមអាជីវកចិញ្ចឹមត្រីសំណូមពដល់អភិបាលខេត្តនិងផ្នែកវារីវប្បករនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងសុំឱ្យមន្ត្រីជំនាញជួយរកវីធីសាស្ត្រដោះស្រាយផង។សុំឱ្យរដ្ឋបាលខេត្តអនុញ្ញាតឱ្យបម្លាស់បែទៅចំណុចភូមិកំពង់អុស ព្រោះទីនោះទឹកជ្រៅអាចបន្ថយអត្រាត្រីងាប់ច្រើនពេកព្រោះទីនោះទឹកជ្រៅ៕
មនុស្សជំនិត លោក កឹម សុខា ប្រាប់ លោក រ៉ុង ឈុន ឱ្យបញ្ឈប់បន្លំយកឈ្មោះ លោក កឹម សុខា ទៅភ្ជាប់ជាមួយបក្សភ្លើងទៀន ហើយបញ្ជាក់ថា «លោក កឹម សុខា នឹងមិនទៅដឹកនាំបក្សភ្លើងទៀនទេទោះកាលៈទេសៈណាក៏ដោយ»
មនុស្សជំនិត លោក កឹម សុខា ប្រាប់ លោក រ៉ុង ឈុន ឱ្យបញ្ឈប់បន្លំយកឈ្មោះ លោក កឹម សុខា ទៅភ្ជាប់ជាមួយបក្សភ្លើងទៀន ហើយបញ្ជាក់ថា «លោក កឹម សុខា នឹងមិនទៅដឹកនាំបក្សភ្លើងទៀនទេទោះកាលៈទេសៈណាក៏ដោយ» ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រាប់ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនឱ្យបញ្ឈប់បន្លំយកឈ្មោះ លោក កឹម សុខា ទៅភ្ជាប់ជាមួយបក្សភ្លើងទៀនតទៅទៀត។ ទន្ទឹមគ្នានឹងការបញ្ជាក់ប្រាប់ លោក រ៉ុង ឈុននេះ លោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់ លោក កឹម សុខា បានអះអាងថា ទោះបីជាកាលៈទេសៈណាក៏ដោយ លោក កឹម សុខា នឹងមិនទៅដឹកនាំ […]
លោក ដូណាល់ ត្រាំ ព្រមានថាអាចនឹងមានអ្នកស្លាប់ ប្រសិនបើលោកត្រូវបានចោទប្រកាន់ ឬចាប់ខ្លួន
លោក ដូណាល់ ត្រាំ ព្រមានថាអាចនឹងមានអ្នកស្លាប់ ប្រសិនបើលោកត្រូវបានចោទប្រកាន់ ឬចាប់ខ្លួន (វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាអាចនឹងមានអ្នកស្លាប់ និងការបំផ្លិចបំផ្លាញ ប្រសិនបើរូបលោកពិតជាត្រូវបានចោទប្រកាន់ នៅក្នុងការស៊ើបអង្កេតពី លុយបំបិទមាត់ ដែលមេធាវីផ្ទាល់ខ្លួនរបស់លោកបានបង់ឱ្យតារាភាពយន្ដអាសអាភាសម្នាក់កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។ លោក ត្រាំ ធ្វើការកត់សម្គាល់ខាងលើ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) និងមួយសប្ដាហ៍ បន្ទាប់ពីរូបលោកបានអះអាងថាលោកផ្ទាល់អាចនឹងត្រូវបានគេចាប់ខ្លួន ហើយអំពាវនាវឱ្យ អ្នកគាំទ្ររបស់លោកធ្វើបាតុកម្មតវ៉ា។ ការអំពាវនាវបែបនេះរបស់លោក ត្រាំ បានបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះអំពើហិង្សា ដូចគ្នាទៅនឹងអំពើហិង្សាដែលបានកើតឡើងនៅពេលក្រុមបាតុករ គាំទ្ររូបលោកសម្រុកចូលអឡុកវិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដើម្បីព្យាយាមរារាំងការទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០។ នៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោក លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «តើមនុស្សប្រភេទណាអាចចោទប្រកាន់អ្នកដទៃ […]