Related Articles
Land Rover Cambodia ណែនាំអតិថិជនពីរបៀបប្រើប្រាស់ និងថែទាំយានយន្តឱ្យបានត្រឹមត្រូវមុនពេលបើកបរផ្លូវឆ្ងាយ
Land Rover Cambodia ណែនាំអតិថិជនពីរបៀបប្រើប្រាស់ និងថែទាំយានយន្តឱ្យបានត្រឹមត្រូវមុនពេលបើកបរផ្លូវឆ្ងាយ រាជធានីភ្នំពេញ, ថ្ងៃទី 27 ខែមីនា ឆ្នាំ 2023 ៖ ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗលើពិភពលោក និងចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក ។ Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើប គ្រប់ស្ថានភាពផ្លូវឈានមុខគេលើពិភពលោក ។ ថ្ងៃនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover អោយកាន់តែប្រសើរឡើង ។ ក្រុមហ៊ុន Land Rover តែងតែនាំគេមុខជានិច្ចនូវបច្ចេកវិទ្យា និងការបង្កើតថ្មីដោយផ្តោតលើការយកចិត្តទុកដាក់ អតិថិជនជាស្នូល ។ យោងតាមព័ត៌មានក្នុងស្រុក មានករណីឆេះរថយន្ត Range Rover នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ ឆ្លៀតក្នុងឱកាសនេះ […]
សហភាពសហព័ន្ធយុវជនកម្ពុជា ចេញប្រកាសព័ត៌មានស្ដីពីការត្រៀមរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រម៉ៃ និងក្ដីសង្ឃឹម»
សហភាពសហព័ន្ធយុវជនកម្ពុជា ចេញប្រកាសព័ត៌មានស្ដីពីការត្រៀមរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រម៉ៃ និងក្ដីសង្ឃឹម» (ភ្នំពេញ)៖ ក្រោយបញ្ចប់ការធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការត្រៀមរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រម៉ៃ និងក្ដីសង្ឃឹម» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ពោលក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ គួរជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំធ្វើឡើងជាលើកដំបូង នៅឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដើម្បីជាការអបអរសាទរ នៃពិធីបុណ្យចូលប្រពៃណីជាតិខ្មែរ។ ប៉ុន្ដែព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ ត្រូវអាក់ខានរៀបចំចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។ ប៉ុន្ដែក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឡើងវិញ នៅឆ្នាំ២០២៣ ពោលក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ការប្រារព្ធអង្គរសង្រ្កាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ ក្រោយពេលមានភាពធូស្រាលនៃជំងឺកូវីដ១៩ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំធ្វើអង្គរសង្រ្កាន្តសារជាថ្មី និង ស្របនឹងខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងគោលបំណងជួបជុំយុវជន […]
កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ ចាប់ផ្តើមហ្វឹកហ្វាត់ជំនាញមុជទឹក ១សប្តាហ៍ នៅក្រុងព្រះសីហនុ បន្ទាប់ពីទទួលសម្ភារពីសម្តេចតេជោ
ព្រះសីហនុ)៖ បន្ទាប់ពីទទួលបានអំណោយជាសម្ភារពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧១១ នៃកងពលតូចលេខ៧០ បានរៀបចំការហ្វឹកហ្វឺនជំនាញមុជទឹករយៈពេលមួយសប្តាហ៍ ដើម្បីពង្រឹងសមត្ថភាពជួយសង្គ្រោះជនរងគ្រោះក្នុងផ្ទៃទឹក ខណៈលំហាត់ហ្វឹកហ្វឺននេះធ្វើឡើងនៅទីតាំងឆ្នេរព្រែកត្រែង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ នាឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ថវិកា ដើម្បីរៀបចំជាជំនួយសម្ភារឧបករណ៍បម្រើដល់ប្រតិបត្តិការសង្គ្រោះក្នុងផ្ទៃទឹកដូចជា៖ បឹង ស្ទឹង ទន្លេ និងសមុទ្រជាដើម។ ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគិតគូរដល់កងប្រតិបត្តិការរុករក និងសង្គ្រោះ សរុបទាំង១៧កង សំដៅឱ្យប្រតិបត្តិការអន្តរាគមន៍ទាំងឡាយដែលកើតឡើងជាយថាហេតុទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ។ បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ការផ្តល់ជំនួយសម្ភារនេះ ជាការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាស្ថានភាពដែលជួបប្រទះនាពេលកន្លងមក ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះ […]