Related Articles
សប្តាហ៍នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបានចំនួន២៧គ្រឿង
ភ្នំពេញសប្តាហ៍នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបានចំនួន២៧គ្រឿង)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តបង្ក្រាបរថយន្តអត់ពន្ធដូចភ្លៀងរលឹម ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី១៣-១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ចាប់រថយន្តគ្មានពន្ធដែលជ្រកក្រោម ផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេសបានចំនួន២៧គ្រឿង (ចង្កូតឆ្វេង២២គ្រឿង និងចង្កូតស្តាំ៥គ្រឿង)។ រថយន្តទាំងនោះរួមមាន៖ ១៖ រថយន្តម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 ពណ៌ស ស្លាកលេខ ភ្នំពេញ 2BH-3917 ២៖ រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំម៉ូដែល2007 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AV-1703 ៣៖ រថយន្តម៉ាក Mercedes Benz S500L ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2015 និងទំហំស៊ីឡាំង 3000CC ៤៖ រថយន្តម៉ាក AUDI A8L […]
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ នៅក្នុងជំនួបនេះលោកឯកអគ្គរាជទូត ក៏បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងចក្រភពអង់គ្លេស-កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍, អប់រំ និងការបោសម្អាតមីន ហើយឆ្នាំ២០២៣ ប្រទេសទាំងពីរក៏គ្រោងរៀបចំព្រឹត្តិការណ៍មួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧០ឆ្នាំនៃចំណងការទូតផងដែរ។ ដោយឡែកចំពោះវិស័យការពារជាតិវិញ លោក Dominic Williams ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តនូវកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ដូចដែលស្តែងឡើងតាមរយៈការចាប់ផ្តើមចូលចតនាវារបស់កងទ័ពជើងទឹកចក្រភពអង់គ្លេស កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសការចូលរួមរបស់ចក្រភពអង់គ្លេសនៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP […]
សម្ដេចតេជោៈ អ្នកដែលត្រូវស្នងតំណែងមេទ័ពជើងគោក ជំនួសលោក ហ៊ុន ម៉ាណែត គឺលោក ម៉ៅ សុផាន់!
សម្ដេចតេជោៈ អ្នកដែលត្រូវស្នងតំណែងមេទ័ពជើងគោក ជំនួសលោក ហ៊ុន ម៉ាណែត គឺលោក ម៉ៅ សុផាន់! ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថាៈ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការរងកងទ័ពជើងគោក នឹងកាន់តំណែង ជាមេបញ្ជាការកងទ័ពជើងគោក នៅពេលដែល លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់តំណែងនយោបាយ។ សម្តេចតេជោបញ្ជាក់ថាខ្ញុំសូមបញ្ជាក់ទុកឱ្យហើយទេ ក្នុងករណីដែល ហ៊ុន ម៉ាណែត ចេញមកធ្វើនយោបាយ អ្នកដែលឡើងកាន់ជើងគោក គឺអនុមេបញ្ជាការជើងគោកបច្ចុប្បន្ន និងជាមេបញ្ជាការ ម៉ៅ សុផាន់ មិនមែន ហ៊ុន ម៉ានិតទេ សូមបញ្ជាក់ទុកជូនឱ្យហើយ កុំឱ្យប៉ាន់ស្មានតែផ្តាស់ ហើយត្រូវជឿជាក់នៅក្នុងកងទ័ព។ សម្តេចតេជោ បានអះអាងថា […]