Related Articles
ប៉ែន ចំរ៉ុង បានសម្រេចដាក់ពាក្យបណ្តឹងឧទ្ធរណ៍លើសាលក្រមព្រហ្មទណ្ឌផ្តន្ទាទោសដាក់ពន្ធនាគារ
ប៉ែន ចំរ៉ុង បានសម្រេចដាក់ពាក្យបណ្តឹងឧទ្ធរណ៍លើសាលក្រមព្រហ្មទណ្ឌផ្តន្ទាទោសដាក់ពន្ធនាគារ រាជធានីភ្នំពេញ ៖ ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភពសិល្បៈ ក្រោយពីតារាសម្តែងនិងពិធីករដ៏ល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ត្រូវបានចៅក្រមជំនុំជម្រះនៅតុលាការរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឱ្យរូបលោកជាប់ពន្ធនាគារ១០ខែ និងពិន័យជាទឹកប្រាក់ ៦០ លានរៀលលើសំណុំរឿងព្រហ្មទណ្ឌមួយ។ តែយ៉ាងណាមិញ បើតាមប្រភពដែលស្និទ្ធនឹងពិធីកររូបនេះ បានថ្លែងប្រាប់ឱ្យដឹងថា ករណីនេះ លោក ប៉ែន ចំរ៉ុង បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍លើសាលក្រមព្រហ្មទណ្ឌនេះហើយ។ សូមបញ្ជាក់ថា លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសតារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរុង និងបុគ្គលមួយរូបទៀតឈ្មោះ ង៉ាន់ ពិសី ដែលមានមុខរបរជា «អ្នកនិពន្ធបទចម្រៀង» របស់ផលិតកម្មមួយ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ១ លានរៀល ចូលជាថវិការដ្ឋពីបទ «បរិហា.របង្កាច់កេរ្តិ៍» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣១១ និង មាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ តុលាការក៏បានបង្គាប់ឱ្យឈ្មោះ […]
ទុកពេលឱ្យ៤៨ម៉ោងចំពោះអង្គភាពសារព័ត៌មាន (LDJ MEDIA) ឱ្យស្រាយបំភ្លឺ
ទុកពេលឱ្យ៤៨ម៉ោងចំពោះអង្គភាពសារព័ត៌មាន (LDJ MEDIA) ឱ្យស្រាយបំភ្លឺ ខេត្តស្ទឹងត្រែង ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានចេញលិខិតលេច១៣១បស្ថ.សត ធ្វើនៅថ្ងៃទី១០មីនា ២០២៣តាមរយៈលោកអភិបាលនៃគណអភិបាលខេត្ត ស្នើឱ្យលោកម៉ី ឌីន អគ្គនាយកអង្គភាពសារព័ត៌មាន LDJ MEDIA ត្រូវធ្វើការកែតម្រូវ និងស្រាយបំភ្លឺករណីការផ្សាយព័ត៌មាននៅលើ Facebook Page ដែលមានឈ្មោះ (LDJ media) និងលើឆាណែល YouTube ដែលមានឈ្មោះ (LDJ TV) ក្រោមចំណងជើង “លោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត និងវិនាសកម្មព្រៃឈើនៅក្នុងដែនជីវៈចម្រុះគ្រប់គ្រង ដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង”។ ដោយយោងតាម អត្ថបទផ្សាយព័ត៌មានចុះផ្សាយថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ របស់អង្គភាពសារពត៌មានLDJ Media ។ ដោយបានចោយធ្ងន់ធ្ងរដល់មន្ទីរបរិស្ថាន ជាពិសេសធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តយសនិងសេចក្តីថ្លៃថ្នូររបស់រដ្ខបាលខេត្ត។គ្រាផ្សាយសង្កត់ធ្ងន់លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តនិងវិនាសកម្មព្រៃឈើនៅក្នុងដែនជីវៈចម្រុះគ្រប់គ្រង ដោយមន្ទីរ បរិស្ថានខេត្តស្ទឹងត្រែង” និងបានអត្ថាធិបាយ ចោទប្រកាន់ថា ក្នុងអាណត្តិអភិបាលខេត្ត បច្ចុប្បន្ននេះ មានបទល្មើសព្រៃឈើអាណាធិបតេយ្យយ៉ាងពេញបន្ទុក ដែលពីអាណត្តិមុនៗគ្មានបទល្មើស។ […]
ចំណាយជាង ១លានដុល្លារ សង់ព្រះវិហារ ព្រះពុទ្ធ បដិមា និងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កបុរី, ព្រឹកនេះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លង
នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា អញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតកដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា និងមាតាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង កាលដើមឡើយ គឺជាទីទួលដែលសម្បូរទៅដោយដើមក្រសាំងតូចធំ ហើយនៅរដូវវស្សាទីទួលនេះមិនលិចទឹកនោះទេ។ លុះក្នុងសម័យប្រទេសជាតិធ្លាក់ចូលទៅក្នុងកលិយុគចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ទីទួលនេះ បានក្លាយជាទីតាំងស្នាក់អាស្រ័យសម្រាប់ការភៀសខ្លួនរបស់ប្រជាជនមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ។ អាស្រ័យដោយការគោរពប្រតិបត្តិព្រះពុទ្ធសាសនាទៅតាមលទ្ធភាពប្រជាពលរដ្ឋនាពេលនោះ បានផ្តើមគំនិតរៀបចំទីទួលនេះ ឱ្យមានសាលាឆទានមួយដែលមានឈ្មោះថា «សាលាឆទានទួលក្រសាំង» ក្នុងឆ្នាំ១៩៧៣។ ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីតាំងនេះ ត្រូវបានបំផ្លិចបំផ្លាញចោលនៅសេសសល់តែបល្ល័ង្កព្រះតូចមួយប៉ុណ្ណោះ។ […]