Related Articles
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយនឹង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន មុននឹងលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងជំនួបនេះ លោកឯកអគ្គរាជទូត បានសម្តែងការអបអរសាទចំពោះភាពជោគជ័យនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលបានឈានទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៣ ខាងមុខ ជាខួបទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ។ លោកក៏បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសំខាន់ៗដែលកំពុងកើតមានឡើងនៅក្នុងតំបន់ និងសកលលោក ជាពិសេសបញ្ហា មីយ៉ាន់មា អ៊ុយក្រែន។ល។ មួយវិញទៀត លោកក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញអំពីការជួយឧបត្ថមគាំទ្ររបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុនក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការស្តារកសាងប្រទេសកម្ពុជាលើគ្រប់វិស័យ។ លើសពីនេះក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ ជប៉ុនក៏ធ្លាប់បានផ្តល់ជំនួយជា វ៉ាក់សាំង […]
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់!
ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នៅនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាៈ សម្តេចពិតជារីករាយដែលបានអញ្ជើញចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាថ្មីម្តងទៀត។ សម្តេចតេជោ បានថ្លែងកោតសរសើរដល់វិទ្យាស្ថានវ៉ាន់ដា ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ សម្តេចតេជោ បានថ្លែងថា មានយកចិត្តទុកដាក់ទិវាសិទ្ធិនារី តែការតែងតាំងនារីក្នុងមុខតំណែងនានាបែរជាមិនសូវមាន។ សម្តេចតេជោ បានថ្លែងថា ជំងឺកូវីដ១៩ ដ្បិតបង្កការលំបាកសម្រាប់កម្ពុជា តែក៏បានបង្កកាលានុវត្តន៍ភាពផងដែរ។ សម្តេចតេជោ បានថ្លែងថា សាកលវិទ្យាល័យមកពីចក្រភពអង់គ្លេស អាចនឹងបើកនៅកម្ពុជានាពេលខាងមុខ។ សម្តេចតេជោ សម្តែងការរីករាយ និងកោតសរសើរជាមួយឪពុកម្តាយ និងគ្រួសាររបស់និស្សិតទាំងអស់ ដែលបានចូលរួមគាំទ្រឱ្យកូនសិក្សារហូតចប់ការសិក្សាដោយជោគជ័យ។ សម្តេចតេជោ បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា ឱ្យយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត។ មិនត្រូវធ្វើជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយនោះឡើយ។ សម្តេចតេជោ ណែនាំឱ្យអាជីវកម្មទាំងអស់ត្រូវធ្វើសកម្មភាពដោយប្រកាន់យកគោលការណ៍ប្រកួតប្រជែងដោយសីលធម៌ អួតពីផលិតផលរបស់ខ្លួន មិនត្រូវវាយប្រហារលើផលិតផលរបស់គេ។ សម្តេចតេជោ ថ្លែងថា […]
មនុស្សជំនិត លោក កឹម សុខា ប្រាប់ លោក រ៉ុង ឈុន ឱ្យបញ្ឈប់បន្លំយកឈ្មោះ លោក កឹម សុខា ទៅភ្ជាប់ជាមួយបក្សភ្លើងទៀន ហើយបញ្ជាក់ថា «លោក កឹម សុខា នឹងមិនទៅដឹកនាំបក្សភ្លើងទៀនទេទោះកាលៈទេសៈណាក៏ដោយ»
មនុស្សជំនិត លោក កឹម សុខា ប្រាប់ លោក រ៉ុង ឈុន ឱ្យបញ្ឈប់បន្លំយកឈ្មោះ លោក កឹម សុខា ទៅភ្ជាប់ជាមួយបក្សភ្លើងទៀន ហើយបញ្ជាក់ថា «លោក កឹម សុខា នឹងមិនទៅដឹកនាំបក្សភ្លើងទៀនទេទោះកាលៈទេសៈណាក៏ដោយ» ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រាប់ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនឱ្យបញ្ឈប់បន្លំយកឈ្មោះ លោក កឹម សុខា ទៅភ្ជាប់ជាមួយបក្សភ្លើងទៀនតទៅទៀត។ ទន្ទឹមគ្នានឹងការបញ្ជាក់ប្រាប់ លោក រ៉ុង ឈុននេះ លោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់ លោក កឹម សុខា បានអះអាងថា ទោះបីជាកាលៈទេសៈណាក៏ដោយ លោក កឹម សុខា នឹងមិនទៅដឹកនាំ […]