Related Articles
ស្រីអ្នកមានម្នាក់ចាក់ដីលុបបឹង…សន្យាកាយចេញ តែសន្យាខ្យល់ !
ស្រីអ្នកមានម្នាក់ចាក់ដីលុបបឹង…សន្យាកាយចេញ តែសន្យាខ្យល់ ! ខេត្តមណ្ឌលគិរី ៖ ម្ចាស់ទីតាំងដីមួយកន្លែងបានធ្វើសកម្មភាពចាក់ដីចូលចំណីបឹងធម្មជាតិ ត្រូវបានព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី ដឹកនាំមន្ត្រីអាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងតម្រូវឲ្យកាយដីចេញវិញ តាំងពីថ្ងៃទី០១ កុម្ភៈ ២០២៣ ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃទី២២ កុម្ភៈ ២០២៣ គេនៅមិនទាន់ឃើញម្ចាស់នោះធ្វើតាមកិច្ចសន្យាឡើយ។ សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកស្រី ជួន សំនៀង ដែលរងការចោទថា បានប្រើគ្រឿងចក្រលុបបឹងធម្មជាតិមួយកន្លែងខាងក្រោយលំហែកាយរីស៊ត ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៣ បានធ្វើការសន្យានៅចំពោះមុខព្រះអាជ្ញារងដ៏មានអំណាចមួយរូបគឺលោក អ៊ាង សុគន្ធ ថានឹងកាយយកអាចម៍ដីនោះចេញ ដោយរក្សាភាពដើមនៃបឹង ហើយទុកជាទ្រព្យសាធារណៈរបស់រដ្ឋវិញ ។ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកស្រីពុំបានគោរពតាមកិច្ចសន្យានោះទេ ។ កិច្ចសន្យានេះ បានធ្វើឡើងរយៈពេលជាងមួយសប្តាហ៍ក្រោយពីអ្នកស្រីបានប្រើគ្រឿងចក្រកាយលុបបឹងធម្មជាតិខាងលើ ដែលធ្វើឲ្យពលរដ្ឋដែលចង់ឃើញមានការរក្សាបឹងទុកជាប្រយោជន៍សម្រាប់លំហែកម្សាន្ត ផ្ដល់ភាពត្រជាក់ និងស្រោចស្រពដំណាំផ្ទុះប្រតិកម្ម ។ លោក អ៊ាង សុគន្ធ អំឡុងចុះទៅត្រួតពិនិត្យស្ថានភាពជាក់ស្ដែងបានលើកឡើងថា ចំពោះករណីនេះពីដើមត្រូវទទួលរងការផាកពិន័យ នឹងឲ្យកាយអាចម៍ដីចេញវិញ តែបច្ចុប្បន្នត្រូវប្រឈម […]
ព្រះសង្ឃខេត្តសុរិន្ទបាចលុយពីលើអាកាសដើម្បីអបអរថ្ងៃចម្រើនព្រះជន្ម
ព្រះសង្ឃខេត្តសុរិន្ទបាចលុយពីលើអាកាសដើម្បីអបអរថ្ងៃចម្រើនព្រះជន្ម ទីក្រុងបាងកក, ប្រទេសថៃ៖ ព្រះសង្ឃមួយអង្គបាននិមន្តឡើងទៅលើអាកាសដោយប្រើប្រាស់ខ្សែរ៉ត និងអេស្កាវ៉ាទ័រស្ទូចព្រះអង្គនៅក្នុងប្រអប់រាងបួនជ្រុង ដោយពាំនាំទៅជាមួយនូវក្រដាសប្រាក់សរុប១សែន ៥ម៉ឺនបាត ដើម្បីបាចពីលើអាកាសទម្លាក់មកឱ្យពុទ្ធបរិស័ទដែលកំពុងរង់ចាំយ៉ាងត្រៀបត្រានៅលើដី។ នេះជាផ្នែកមួយនៃពិធីចម្រើនព្រះជន្មរបស់ព្រះអង្គដែលរៀបចំនៅក្នុងវត្តនៃខេត្តសុរិន្ទ ស្ថិតនៅប្រទេសថៃភាគឦសាន។ ដើម្បីចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់៤៦ព្រះវស្សាផង និងការសាងផ្នួសគម្រប់២៤ព្រះវស្សាផង, ព្រះភិក្ខុភាត់ សុវណ្ណារ័ត្ន (Phot Suwannarat) បានជួលអេស្កាវ៉ាទ័រស្ទូចព្រះអង្គឡើងទៅលើអាកាស។ ព្រះអង្គគង់នៅក្នុងប្រអប់រាងបួនជ្រុងហ៊ុមព័ទ្ធដោយក្រណាត់វាំងននជាច្រើនជាន់។ ព្រះអង្គបណ្ដែតព្រះកាយនៅលើអាកាសដូចអាឡាដាំងនៅក្នុងរឿងព្រេងបុរាណ។ បន្ទាប់មក ព្រះអង្គបាចក្រដាសប្រាក់សរុប១សែន ៥ម៉ឺនបាត និងទេយ្យទានជាច្រើនទៀតជូនកូនចៅដែលរង់ចាំទទួលភោគផលនៅខាងក្រោម។ ពួកគាត់សុទ្ធតែជាអ្នកមានចិត្តជ្រះថ្លានឹងព្រះពុទ្ធសាសនា ហើយអញ្ជើញមកចូលរួមពិធីចម្រើនព្រះជន្មរបស់ព្រះអង្គនៅវត្តសុវណ្ណារ័ត្នពោធិយារាម។ ព្រះអង្គជាសង្ឃដែលមានញាតិមិត្តជិតឆ្ងាយស្គាល់ច្រើន និងមានហ្វេសប៊ុកគ្រុបដែលមានសមាជិកជាង១ម៉ឺន ៩ពាន់ទាំងព្រះសង្ឃ និងប្រសក់។ ព្រះអង្គមានកេរ្តិ៍ឈ្មោះល្បីដោយសារទឹកចិត្តសប្បុរសធម៌ និងចេះភាសាខ្មែរស្ទាត់ជំនាញ៕ https://www.facebook.com/thanakron.khamngam/videos/3396767280580591/?idorvanity=1568423123405484&t=0 https://www.facebook.com/thanakron.khamngam/videos/738035121109987/?idorvanity=1568423123405484&t=0 ប្រភព៖ The Thaiger
សម្តេចតេជោ ៖ កម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេមនឹងធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់
សម្តេចតេជោ ៖ កម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេមនឹងធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣នេះនឹងធ្វើពិភពលោកកាន់តែស្គាល់កម្ពុជាកាន់តែច្បាស់តាមរយៈប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ។ រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣នេះនឹងធ្វើពិភពលោកកាន់តែស្គាល់កម្ពុជាកាន់តែច្បាស់តាមរយៈប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុប៤,២៦៤នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣បានរំលឹកជាថ្មីថា សំបុត្រសម្រាប់ចូលទស្សនាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនឹងមិនយកលុយនោះឡើយទាំងភ្ញៀវខ្មែរ និងបរទេស ខណៈកម្ពុជាក៏មិនលក់សិទ្ធិផ្សព្វផ្សាយសម្រាប់ព្រឹត្តិការណ៍នេះផងដែរ។ ទោះជាយ៉ាងនេះក្តី បើតាមការបញ្ជាក់របស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា អ្នកចូលទស្សនាត្រូវមានសំបុត្រ ដើម្បីបញ្ជាក់ពីទីតាំងដែលខ្លួនត្រូវអង្គុយ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ«ប្រជាពលរដ្ឋដែលចូលមើលស៊ីហ្គេមទាំងពេលបើក និងបិទមិនត្រូវទទួលការបង់ថ្លៃណាមួយនោះទេ ។ ក៏ប៉ុន្តែយើងត្រូវតែមានការរៀបចំសណ្តាប់ធ្នាប់ឲ្យបានត្រឹមត្រូវ ។ សំបុត្រត្រូវតែមាន […]