Related Articles
ពិធីដង្ហែព្រះអគ្គីកីឡា ទៅកាន់បណ្ដាប្រទេសអាស៊ាន មុនបើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (តារាងពេលវេលា
ពិធីដង្ហែព្រះអគ្គីកីឡា ទៅកាន់បណ្ដាប្រទេសអាស៊ាន មុនបើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (តារាងពេលវេលា) ភ្នំពេញ)៖ ព្រះរាជាពិធីសុំព្រះអគ្គីអាទិទេពកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដែលប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទរអង្គរវត្ត ក៏ដូចជាពិធីដង្ហែជុំវិញវង់តូចប្រសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ ក្រោយព្រះរាជពិធីខាងលើ ព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សាក្នុងចង្កៀងពិសេសមួយ នៅវត្តរាជបូណ៌ ខេត្តសៀមរាប ដើម្បីរង់ចាំពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដោយនឹងត្រូវចេញពីខេត្តសៀមរាប នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្ពោះទីក្រុងហាណូយ ប្រទេសវៀតណាម មុនគេ ហើយដង្ហែឆ្លងកាត់ប្រទេសជាបន្ដបន្ទាប់ រហូតដល់ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ។ កាលបរិច្ឆេទពិធីដង្ហែក្នុងប្រទេសនីមួយៗ៖ * ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ […]
សម្ដេចតេជោ ហ៊ុន សែន ប្តេជ្ញាថា ៖ នឹងទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងការដឹកនាំ ស្ថាប័នព្រឹទ្ធសភា
រាជធានីភ្នំពេញ ៖ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា និងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ។ សម្តេចតេជោ បានបន្តថា ចាប់តាំងពីពេលចាប់បដិសន្ធិមក ព្រឹទ្ធសភាបានបង្ហាញឱ្យឃើញនូវសមត្ថភាពវិសេសវិសាល ភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុតក្នុងការបម្រើប្រយោជន៍ស្នូលរបស់ប្រទេសជាតិ និងប្រជាជនយើងសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យស្ញប់ស្ញែងជាច្រើន ក្នុងពេលអនុវត្តមុខងារស្នូលទាំងបីរបស់ខ្លួន ពោលគឺ មុខងារនិតីកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារតំណាង ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមានជាយថាហេតុ។ ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង សូមយកឱកាសដ៏កម្រនេះ រំឭកពីសារៈសំខាន់ផ្នែកនយោបាយនៃការបង្កើតព្រឹទ្ធសភាក្នុងការដោះស្រាយ វិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២។ សុឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តាមកិច្ចព្រមព្រៀង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ […]
អាណិតក្មេងណាស់ មិនគួរណាមក វាស់កំពស់ជាមួយឪពុក!
អាណិតក្មេងណាស់ មិនគួរណាមក វាស់កំពស់ជាមួយឪពុក! អភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា បានធ្វើការបង្ហោះនិងចែកចាយរូបភាពវាស់កំពស់ ដែលមើលទៅគួរឲ្យសង្វេគខ្លាំងណាស់ ខណៈដែលយើងមើលទៅក្មេងប្រុសម្នាក់ ដែលមានអាយុក្រោម១៨ឆ្នាំត្រូវបានមកជាប់ចោទជាមួយឪពុកយ៉ាងសង្វេគបំផុត។ នៅថ្ងៃទី២៧ធ្នូ២០២៣នេះ អ្នកទិញអេតចាយពីរនាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅវាស់ម៉ែត្រនិងថតបង្ហោះ ចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក យ៉ាងទូលំទូលាយ ពីសំណាក់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ខេត្តកណ្តាល។ សូមជម្រាបឲ្យដឹងថា៖ «កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីបាត់បង្គោលភ្លើងសូឡាចំនួន២ដើម តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល» ។ ក្រោយមកសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានដល់ថ្ងៃទី២៧ខែធ្នូ២០២៣នេះ ទើបធ្វើការឃាត់ខ្លួនបានអ្នកទិញអេតចាយពីរនាក់ឪពុកកូន ពាក់ព័ន្ធទៅនឹងករណីទទួលផលចោរកម្ម (ទិញបង្គោលភ្លើងពីចោរ)។ ទោះបីជាយ៉ាងណាក្តីការឃាត់ខ្លួនអ្នកទិញអេតចាយពីរនាក់ឪពុកកូនខាងលើនេះ មើលទៅហាក់ដូចជាសោកសង្រេងចិត្តខ្លាំងណាស់ មិនគួរណាកូនមកជាប់ពាក់ព័ន្ធបទល្មើសជាមួយឪពុកទាំងវ័យក្មេងបែបនេះ៕