Related Articles
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖«ការថែរក្សា និងការអភិរក្សអង្គរ» ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា ===
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖«ការថែរក្សា និងការអភិរក្សអង្គរ» ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា ======================== លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងបើកព្រឹត្តិការណ៍ បុណ្យរំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន ១៣០អង្គ នៅខេត្តសៀមរាប នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាន៍ថា ៖ (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២២) គឺជាខួប ៣០ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ទៅក្នុងបេតិកភណ្ឌពិភពលោក ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាង ថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ ។ […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រធានរដ្ឋឡាវ នឹងអញ្ជើញមកចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា លោកបណ្ឌិត ថងលុន ស៊ីសូលីត ប្រធានរដ្ឋឡាវ នឹងអញ្ជើញមកចូលរួមការប្រកួតស៊ីហ្គេមនៅក្នុងប្រទេសកម្ពុជា អមជាមួយនឹងទស្សនកិច្ច ខាងមុខនេះ។ សម្តេចតេជោ បានអញ្ជើញ លោក ថងលុន ស៊ីសូលីត អំឡុងពេលជួបពិភាក្សាជាមួយមេដឹកនាំឡាវរូបនេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រាដែលសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រក្នុងប្រទេសឡាវ។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចបានបង្ហើបអំពីការអញ្ជើញមេដឹកនាំឡាវ និងវៀតណាម មកចូលរួមស៊ីហ្គេមនៅកម្ពុជា ដោយប្រធានាធិបតីឡាវ បានឯកភាពហើយ ចំណែកនាយករដ្ឋមន្ត្រីវៀតណាម នឹងពិនិត្យពេលវេលា។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែយ៉ាងហោចណាស់ គឺប្រធានាធិបតីឡាវ គាត់នឹងមកទស្សនកិច្ចផ្លូវការផង ហើយនឹងចូលរួមស៊ីហ្គេម ព្រោះកាលពីពេលគាត់ធ្វើស៊ីហ្គេម ខ្ញុំបានទៅចូលរួមបើកស៊ីហ្គេម»។ សម្តេចបានយកឱកាសនេះ ថ្លែងអំណរគុណចំពោះគណៈកម្មការគ្រប់គ្រងការប្រកួតកីឡាស៊ីហ្គេម ដោយសម្តេបានកោតសរសើរ សម្តេចពិជ័យសេនា ទៀ បាញ់, […]
រដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមវិនិយោគចំណតយានយន្តសាធារណៈ
រដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមវិនិយោគចំណតយានយន្តសាធារណៈ ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញអោយអាជ្ញាធររាជធានីភ្នំពេញ រៀបចំឱ្យមានចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមវិនិយោគអភិវឌ្ឍចំណតយានយន្តសាធារណៈ ដើម្បីកាត់បន្ថយការចតយានយន្តតាមដងផ្លូវសាធារណៈ ហើយការសាងសង់សំណង់នានា របស់រដ្ឋ និងឯកជន ត្រូវមានចំណតយានយន្ត ឱ្យបានគ្រប់គ្រាន់ បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញ រួមទាំងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។ ការជំរុញបែបនេះរបស់សម្ដេចក្រឡាហោម បានធ្វើឡើង នៅរសៀលថ្ងៃទី១០ មីនា ឆ្នាំ២០២៣ ខណៈសម្តេច អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគារ សុខា ភ្នំពេញ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តពុះពារ អនុវត្តឱ្យបានល្អ ក្នុងឆ្នាំ២០២៣ នេះ ពិសេសចូលរួមធ្វើយ៉ាងណា ឱ្យការបោះឆ្នោតជ្រើសតាំង […]