Related Articles
ប្រាក់ខែមន្ត្រីរាជការ យោធា និងកម្មករនឹងបន្តដំឡើងទៀត បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតពេលខាងមុខ
ប្រាក់ខែមន្ត្រីរាជការ យោធា និងកម្មករនឹងបន្តដំឡើងទៀត បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតពេលខាងមុខ រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានអះអាងថា គណបក្សប្រជាជនកម្ពុជានឹងបន្តបង្កើនដំឡើងប្រាក់ខែបន្តទៀតដល់មន្ត្រីរាជការ និងកម្មករ បើសិនជាគណបក្សរបស់ខ្លួនជាប់ឆ្នោតក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ ការសន្យារបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការដំឡើងប្រាក់ខែជូនដល់មន្ត្រីរាជការយោធា អ្នកសោធននិវត្តនរ៍ និងកម្មករត្រូវបានដាក់ចូលក្នុងសេចក្តីសម្រេច១១ចំណុចនៃមហាសន្និបាត វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងរយៈពេលពីរថ្ងៃដែលបានបញ្ចប់ កាលពីថ្ងៃអាទិត្យទី២៩ ខែមករា។ គណបក្សប្រជាជនកម្ពុជាបាននិយាយថា មហាសន្និបាតបានផ្តោតការយកចិត្តទុកដាក់ដោះស្រាយ ជីវភាពប្រជាជនអោយកាន់តែប្រសើរ…គណបក្សប្រជាជនកម្ពុជានឹងបន្តជំរុញការដំឡើងប្រាក់បៀវត្ស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុ.ធ ការកែសម្រួលនិងដំឡើងប្រាក់សោធននិវត្តន៍ និងការដំឡើងប្រាក់ឈ្នួលអប្បបរមានដក់កម្មករនិយោជិតជាដើម។ប៉ុន្តែមិនបានគូសបញ្ជាក់ឡើយថា តើត្រូវឡើងប៉ុន្មានភាគរយជារៀងរាល់ឆ្នាំ។ សេចក្តីសម្រេចនោះក៏បានបញ្ជាក់ផងដែរ ពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជន ដើម្បីជួយដល់ជនក្រីក្រនានា។គណបក្សប្រជាជនកម្ពុជានឹងបន្តកម្មវិធីជួយឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ អនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារដែលរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារ ដែលងាយរងហានិភ័យ និងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។ ក្រៅពីការយកចិត្តទុកដាក់ដល់ជីវភាពប្រជាជនតាមរយៈគម្រោងដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថមនោះគណបក្សប្រជាជនកម្ពុជាក៏បានប្រកាសការពាររបបរាជនិយម គោលនយោបាយជំរុញកំណើន សេដ្ឋកិច្ច គោលនយោបាយការពារសន្តិភាព ការពារឯករាជ អធិបតីភាព និងបូរណភាពទឹកដី។គណបក្សក៏ប្រកាសពីការប្រកាន់នយោបាយការបរទេសឯករាជដោយផ្អែកលើច្បាប់៕
នាវាទេសចរណ៍ខ្នាតធំ១គ្រឿងទៀត ផ្ទុកអ្នកដំណើរ ១៣៥នាក់ មាន១០សញ្ជាតិ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចក្នុងខេត្ត និងរាជធានីភ្នំពេញ
នាវាទេសចរណ៍ខ្នាតធំ១គ្រឿងទៀត ផ្ទុកអ្នកដំណើរ ១៣៥នាក់ មាន១០សញ្ជាតិ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចក្នុងខេត្ត និងរាជធានីភ្នំពេញ ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងទៀតមានឈ្មោះ Ocean Odyssey សញ្ជាតិ Bahamas បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីដាក់ភ្ញៀវទេសចរណ៍ ចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ និងបន្តទៅរាជធានីភ្នំពេញ។ នាវាទេសចរណ៍ខ្នាតធំ Ocean Odyssey នេះ មាននាវិកចំនួន ៨២នាក់ ស្រី ០៨នាក់ មាន ១៦សញ្ជាតិ មានភ្ញៀវទេសចរណ៍ចំនួន ១៣៥នាក់ ស្រី ៨០នាក់ មាន ១០សញ្ជាតិ។ នាវាចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅថ្ងៃនេះ និងបន្តចេញទៅវិញ នៅវេលាម៉ោង១៦៖០០ នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ស្អែកនេះ។ គួរបញ្ជាក់ដែរថា នាវាទេសចរណ៍ខ្នាតធំ Ocean Odyssey បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកទី៣ហើយបន្ទាប់ប់ពីនាវាទេសចរណ៍ Seabourn Encore បានចូលចតកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ […]
លោកស្រី ហ៊ុន ម៉ាណា ដឹកដៃកូនស្រីធ្វើសកម្មមនុស្សធម៌, សម្តេចតេជោ ចាត់ទុកនេះជាសកម្មភាពបន្តមរតកពីម្តាយ និងជីដូន
លោកស្រី ហ៊ុន ម៉ាណា ដឹកដៃកូនស្រីធ្វើសកម្មមនុស្សធម៌, សម្តេចតេជោ ចាត់ទុកនេះជាសកម្មភាពបន្តមរតកពីម្តាយ និងជីដូន (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហោះរូបភាពកូនស្រី និងចៅស្រីជាច្រើនសន្លឹក ពេលដែលពួកគាត់កំពុងធ្វើសកម្មភាពមនុស្សធម៌នៅលើកោះរ៉ុង។ ជាមួយការបង្ហាញសកម្មមនុស្សធម៌របស់លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន្ត និងកូនស្រី សម្តេចតេជោ បានគូសរំលេចថា សកម្មភាព គឺជាការបន្តមរតកមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាម្តាយ និងជីដូននោះ។ សូមបញ្ជាក់ថា នៅថ្ងៃចុងសប្តាហ៍នេះ លោកស្រី ហ៊ុន ម៉ាណា បានដឹកដៃកូនស្រីរបស់ខ្លួនចុះធ្វើសកម្មភាពមនុស្សធម៌មួយចំនួននៅលើកោះរ៉ុង ស្ថិតក្នុងខេត្តព្រះសីហនុ។ សកម្មភាពមនុស្សធម៌នោះ គឺការចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋសចំនួន១៤៩៨នាក់ នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងពេលថ្ងៃត្រង់ មានជានំបញ្ចុក នំបុ័ង […]