Related Articles
សម្ដេចតេជោ ហ៊ុន សែន ជំរុញជាថ្មីម្តងទៀត ឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្មរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានជំរុញជាថ្មីម្តងទៀត ឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្មមុខងារ កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត។ ការជំរុញជាថ្មីនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្ដាំផ្ញើ និងជំរុញជាថ្មីម្តងទៀត ឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្ម មុខងារ កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបាន កំណត់នៅក្នុងឯកសារ ចក្ខុវិស័យ និងយុទ្ធសាស្ត្រស្ដីពីកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤»។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ដំណាក់កាលទី […]
បញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅចូលឆ្នាំនៅស្រុកកំណើត ដោយមិនយកប្រាក់
បញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅចូលឆ្នាំនៅស្រុកកំណើត ដោយមិនយកប្រាក់ (ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន៣៤៥គ្រឿង សម្រាប់បំរើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសំរួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះបញ្ចសក័ ពុទ្ធសករាជ២៥៦៧ ដោយមិនយកប្រាក់ ដែលពិធីបុណ្យចូលឆ្នាំ នឹងចូលមកដល់នៅថ្ងៃទី១៤មេសា។ នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ លោក ឃួង ស្រេង រួមជាមួយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្ត ទៅស្រុកកំណើតតាមខេត្តក្រុង នានាដោយសាលារាជធានីភ្នំពេញ បានរៀបចំគោលដៅចេញដំណើរជាច្រើនកន្លែង នៅចំណុចផ្លូវជាតិចេញចូលរាជធានីភ្នំពេញ។ លោកអភិបាលបានថ្លែងថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញគឺប្រើប្រាស់រថយន្តចំនួន៧០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំ ពេញទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន២៧៥គ្រឿងដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេល វេលាច្បាស់លាស់។ ក្នុងនោះ មានផ្លូវជាតិលេខ១មានភ្នំពេញ-កណ្តាល, ភ្នំពេញ-ព្រៃវែង រថយន្ត៥គ្រឿងមានចំណតនៅស្ថានីយ៍ចំណតវាលស្បូវ។ ភ្នំពេញ-កណ្តាល, ភ្នំពេញ-ស្វាយរៀងរថយន្ត៥គ្រឿង ចំណតនៅមុខទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ផ្លូវជាតិលេខ២ភ្នំពេញ-កណ្តាល, ភ្នំពេញ-តាកែវ រថយន្ត៥គ្រឿង […]
កម្មករ-កម្មារិនីរោងចក្រ Y&W និង សម្ព័ន្ធសហជីពជាតិ ស្ញប់ស្ញែងនិងដឹងគុណរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
រាជធានីភ្នំពេញ ៖ កម្មករ-កម្មារិនីនិយោជិតនៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាល ដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជូនកម្មករ ខណៈសហជីពវាយតម្លៃខ្ពស់អំពីដំណោះស្រាយរបស់ក្រសួងការងារលើករណីរោងចក្រ Y&W នេះ ។ កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី Y&W ថា ៖ «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលបើទោះបីថ្ងៃសៅរ៍ អាទិត្យ ក៏ដោយ ក៏នៅតែធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទាំងអស់ផងដែរ ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ» ។ លោក ធន ពន្លឺ ដែលជាកម្មករនៃរោងចក្រ Y&W លើកឡើងថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ។ លោកអរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលឱ្យកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់ផងដែរ ។ ដោយឡែកលោកស្រី ឱក ចន្ថា ដែលជាកម្មករិនីនៃរោងចក្រ Y&W កោតសរសើររាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដោះស្រាយករណីរោងចក្រ […]