Related Articles
អង្គភាពគេហទំព័រ CRT News ចេញសេចក្តីថ្លែងការណ៍ គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងអបអរជ័យជំនះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ អង្គភាពគេហទំព័រ CRT News នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងបានចូលរួមអបអរសាទរនូវជ័យជំនះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតសភាជាតិ នីតិកាលទី៧ កន្លងនេះ។ ជ័យជំនះនៃការនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតប្រកួតប្រជែងជាមួយនឹងគណបក្សចំនួន១៧ ទៀត ក្នុងនីតិកាលទី៧នេះ បានបង្ហាញថា ប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ពេញទំហឹង ហើយពួកគាត់បានបោះ ឆ្នោតដើម្បីសន្តិភាព និងរងចាំបន្តទទួលនូវការអភិវឌ្ឍ នៅក្រោមម្លប់សន្តិភាពនៃសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជា។ អង្គភាពគេហទំព័រ CRT News បានសង្កេតឃើញអំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងសម្ងាត់ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លិខិតបទដ្ឋានគតិយុត្តនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ពិសេសស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលមានគណបក្សនយោបាយជាច្រើន បង្ហាញជំហរជឿជាក់លើ […]
សហភាពសហព័ន្ធយុវជនកម្ពុជា ចេញប្រកាសព័ត៌មានស្ដីពីការត្រៀមរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រម៉ៃ និងក្ដីសង្ឃឹម»
សហភាពសហព័ន្ធយុវជនកម្ពុជា ចេញប្រកាសព័ត៌មានស្ដីពីការត្រៀមរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រម៉ៃ និងក្ដីសង្ឃឹម» (ភ្នំពេញ)៖ ក្រោយបញ្ចប់ការធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការត្រៀមរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រម៉ៃ និងក្ដីសង្ឃឹម» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ពោលក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ គួរជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំធ្វើឡើងជាលើកដំបូង នៅឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដើម្បីជាការអបអរសាទរ នៃពិធីបុណ្យចូលប្រពៃណីជាតិខ្មែរ។ ប៉ុន្ដែព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ ត្រូវអាក់ខានរៀបចំចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។ ប៉ុន្ដែក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឡើងវិញ នៅឆ្នាំ២០២៣ ពោលក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ការប្រារព្ធអង្គរសង្រ្កាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ ក្រោយពេលមានភាពធូស្រាលនៃជំងឺកូវីដ១៩ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំធ្វើអង្គរសង្រ្កាន្តសារជាថ្មី និង ស្របនឹងខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងគោលបំណងជួបជុំយុវជន […]
អាកាសយានហាត់ត្រាប់ចលនាពេញលេញដំបូងគេរបស់កម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់
ភ្នំពេញ)៖ ពិធីសម្ពោធមជ្ឈមណ្ឌលហោះហើរអាកាសយានហាត់ត្រាប់អន្តរជាតិ របស់ Lanmei Aviation Group ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលហោះហើរអាកាសយានហាត់ត្រាប់អន្តរជាតិ របស់ Lanmei University of Cambodia (L.U.C.) ដែលជាផ្នែកអប់រំរបស់ Lanmei Aviation Group ។ មជ្ឈមណ្ឌលបានចំណាយអស់ ១២លានដុល្លារអាមេរិក ដើម្បីនាំចូលអាកាសយានហាត់ត្រាប់ចលនាពេញលេញ ស៊េរីទំនើបលំដាប់ពិភពលោក។ លោក Chan Chee Seng នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលហោះហើរ អាកាសយានហាត់ត្រាប់អន្តរជាតិបញ្ជាក់ថា មជ្ឈមណ្ឌលហោះហើរអាកាសយានហាត់ត្រាប់អន្តរជាតិ មិនត្រឹមតែជាស្ថាប័នសហប្រតិបត្តិការដ៏សំខាន់ សម្រាប់ដំណាក់កាលបណ្តុះបណ្តាល អាកាសយានហាត់ត្រាប់ដំណាក់កាលទី២ ទី៣ និងទី៤ នៃការបណ្តុះបណ្តាលអ្នកបើកយន្តហោះច្រើននាវិក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃសាកលវិទ្យាល័យឡានម៉ីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងដើរតួដ៏សំខាន់ ក្នុងការផ្តល់នូវការបណ្តុះបណ្តាលដ៏ទូលំទូលាយ សម្រាប់អាកាសយានិកនៃក្រុមហ៊ុនអាកាសចរណ៍អាស៊ាន និងអន្តរជាតិលើមុខវិជ្ជាដូចជា ការបណ្តុះបណ្តាលដំបូង ការផ្ទេរការបណ្តុះបណ្តាលអាកាសយាន […]