Related Articles
អាជ្ញាធរជាតិអប្សរា ៖ សត្វស្វាកំពុងបង្កហានិភ័យដល់ភ្ញៀវទេសចរ និងសំណូមឱ្យបញ្ឈប់ផ្តល់ចំណី
អាជ្ញាធរជាតិអប្សរា ៖ សត្វស្វាកំពុងបង្កហានិភ័យដល់ភ្ញៀវទេសចរ និងសំណូមឱ្យបញ្ឈប់ផ្តល់ចំណី ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា សត្វស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរណ៍ និង តាមប្រាសាទ សូមសំណូមពរដល់ឱ្យសាធារណជនទាំងអស់មេត្តាបញ្ឈប់ផ្តល់ចំណី ដើម្បីថតផ្តិតយករូបភាពសត្វស្វាយកទៅធ្វើអាជីវកម្មខ្លួនឯង ។ គួរបញ្ជាក់ផងដែរថា បើតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរជីវិតបែបធម្មជាតិពីស្វាព្រៃមកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។ បើតាមប្រសាសន៍របស់លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងនៅថ្ងៃទី២៧ កុម្ភៈ នេះថា ចំនួនសត្វស្វានៅប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ សត្វស្វាទាំងនោះបានបង្កការរំខានដល់ភ្ញៀវទេសចរស្ទើររៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ ។ លោក ឡេក គិម លីន បញ្ជាក់ពីមូលហេតុថា សត្វស្វាខាំភ្ញៀវនោះនៅពេលវាដណ្ដើមឥវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានខាំតែម្តង។ ក្រៅពីនោះ សត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថានផងដែរ។ ជាក់ស្តែង នៅតំបន់ក្រុងអង្គរធំឯណោះវិញ សត្វស្វាក៏កំពុងបង្កការរំខាន និងហានិភ័យដល់ភ្ញៀវទេសចរ […]
ក្រសួងយុត្តិធម៌ ចុះ MoU ជាមួយ ADB ស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យុតសាណា វ៉ាម៉ា នាយិកា ADB នាអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ក្នុងឱកាសនោះ លោក កើត រិទ្ធ បានលើកឡើងថា MoU មួយនេះ ធ្វើឡើងក្នុងក្របខណ្ឌ ជំនួយគាំទ្របច្ចេកទេស សម្រាប់ការពង្រឹងសមត្ថភាពតុលាការឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅអាស៉ី និងប៉ាស៉ីហ្វិក។ លោកបន្តថា MoU នេះដែរ បង្ហាញអំពីការគាំទ្រពី ADB លើការរៀបចំដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា សំដៅធ្វើយ៉ាងណាឲ្យតុលាការមួយនេះ មានដំណើរការប្រព្រឹត្តទៅដោយតម្លាភាព ប្រសិទ្ធភាព និងមានជំនឿទុកចិត្តពីអ្នកវិនិយោគ ស្របតាមគោលបំណង និងចក្ខុវិស័យរបស់ក្រសួងយុត្តិធម៌។ តាមរយៈ MoU នេះដែរ, ADB នឹងជួយកម្ពុជា ៣ចំណុច រួមមាន៖ […]
មេតុងទីនអនឡាញដ៏ល្បីល្បាញ មួយរូប គឺអ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនហើយ
មេតុងទីនអនឡាញដ៏ល្បីល្បាញ មួយរូប គឺអ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនហើយ ភ្នំពេញ ៖ នៅ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បើតាម អាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងព័ត៌មានបឋមថា មេតុងទីនអនឡាញដ៏ល្បីល្បាញ មួយរូប គឺអ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនហើយ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ។ ជាការកត់សម្គាល់ អ្នកនាង អឿន ម៉ូលីកា ដែលជាអតីតតារាចម្រៀងមួយរូប បានសម្រាកពីសិល្បៈ ហើយបានងាកមករកស៊ីជាអ្នកលក់អនឡាញវិញ ។ បន្ទាប់មក អ្នកនាង បានប្រកាសបើកធ្វើជាមេតុងទីនធំតាមអនឡាញតែម្ដង ធ្វើអោយមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយសារអ្នកនាងតែងតែបង្ហាញប្រាក់ដុល្លារអាមេរិកទាំងបាច់ៗ រាប់សិបលានដុល្លារនៅលើបណ្ដាញសង្គម ។ បន្ទាប់ពីធ្វើជាមេតុងទីនធំតាមអនឡាញ មិនទាន់បានប៉ុន្មានផង ស្រាប់តែអំឡុងចុងខែវិច្ឆិកា ឆ្នាំនេះ អ្នកនាង […]