Related Articles
ការសាងសង់ភូមិកីឡាឈានដល់កម្រិតប្រកាសអាសន្ន, សម្ដេចពិជ័យសេនា ទៀ បាញ់ ជំរុញគណៈកម្មការជំនាញឲ្យតាមដាន និងផ្ដល់យោបល់រាល់ថ្ងៃ ដើម្បីពន្លឿនការសាងសង់ឲ្យបានលឿនបំផុត
ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានជំរុញគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ត្រូវតាមដាន និងផ្ដល់យោបល់ជាប្រចាំ ដល់ក្រុមហ៊ុនសាងសង់ភូមិកីឡា ដើម្បីពន្លឿនការសាងសង់រួចរាល់តាមការកំណត់ សម្រាប់ត្រៀមទទួលប្រតិភូ និងអត្តពលិកប្រមាណ ៧ពាន់នាក់ ដែលនឹងចូលរួមប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បន្ទាប់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC ព្រមទាំងប្រតិភូ និងគណៈកម្មការពាក់ព័ន្ធ បានអញ្ជើញត្រួតពិនិត្យទីតាំងជាក់ស្ដែង នៃការសាងសង់ភូមិកីឡា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ ។ លោកថា ក្រោយពិធីរាប់ថយក្រោយ ១០០ថ្ងៃ កាលពីថ្មីៗ នេះគឺជាពេលវេលាត្រូវរន្ថើន និងពន្លឿនគ្រប់ការងារសេសសល់ […]
រឿង «ស្នេហាល្ងង់+ល្ងង់» បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីផ្ទៃរឿងមួយនេះ បានបង្កប់ឈុតឆាកស្នេហាក្តៅរោលរាលយ៉ាងខ្លាំង និងស៊ីអារម្មណ៍ ដែលត្រូវបានគេចាត់ទុកជារឿងដ៏សិចស៊ី
រឿង «ស្នេហាល្ងង់+ល្ងង់» បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីផ្ទៃរឿងមួយនេះ បានបង្កប់ឈុតឆាកស្នេហាក្តៅរោលរាលយ៉ាងខ្លាំង និងស៊ីអារម្មណ៍ ដែលត្រូវបានគេចាត់ទុកជារឿងដ៏សិចស៊ី ភ្នំពេញ ៖ ទស្សនិកជនជាច្រើនបានផ្ទុះការចាប់អារម្មណ៍ និងមានការជជែកវែកញែកគ្នាពាសពេញបណ្តាញសង្គមទៅលើផ្ទៃសាច់រឿងដែលត្រូវបានផ្សព្វផ្សាយ គេសង្កេតឃើញមានមហាជនខ្លះក៏មានការសរសើរថា ល្អមើល និងមហាជនខ្លះទៀត ក៏បានរិះគន់នូវឈុតសម្តែងនៅក្នុងផ្ទៃរឿងយ៉ាងចាស់ដៃផងដែរ។ ទស្សនិកជនដែលបានចូលទៅទស្សនាភាពរឿង «ស្នេហាល្ងង់+ល្ងង់» បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីផ្ទៃរឿងមួយនេះ បានបង្កប់ឈុតឆាកស្នេហាបែបរោ.លរាល និងស៊ីអារម្មណ៍ ដែលត្រូវបានគេចាត់ទុកជារឿងដ៏សិចស៊ី (១៨+) មួយប្រចាំឆ្នាំ។ រឿង «ស្នេហាល្ងង់+ល្ងង់»នេះ ត្រូវបានផលិតឡើងដោយផលិតកម្មក្នុងស្រុកមួយ និងត្រូវបានដាក់បញ្ចាំងតែនៅលើ APP របស់ផលិតកម្មនេះប៉ុណ្ណោះ ខណៈពេលរឿងនេះចូលរួមសម្តែងដោយតារាស្រីនាង ហ្វា ហ្វា និងតួឯកប្រុសលោក ឡៅ បញ្ញា ជាអតីតម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួតបុរសឯក Mister Asian International 2019។ មហាជនខ្លះបានចូលទៅធ្វើការខំមិនពីក្រោមរូបភាព Poster ផ្សព្វផ្សាយរឿងនេះ ដែល ហ្វា ហ្វា បានបង្ហោះតាមគណនីហ្វេសប៊ុករបស់ខ្លួន ដោយមានអ្នកខ្លះបាននិយាយដោយពាក្យបញ្ចោចបញ្ចើ លេបខាយ ក្នុងពេលដែលគេបានឃើញឈុតសម្តែងរបស់នាងជាមួយតួប្រុសមើលសិចស៊ី ក្តៅរោលរាលយ៉ាងខ្លាំង។ ទន្ទឹមនឹងការខំមិនលើរូបភាពនៅក្នុងឈុតនៃរឿងនេះ […]
ម្តេចតេជោ ហ៊ុន សែន លើកឡើងពីការផ្តល់អាហារូបករណ៍ទៅវិញទៅមកដល់និស្សិតកម្ពុជា និងម៉ាល់ឌីវ
សម្តេចតេជោ ហ៊ុន សែន លើកឡើងពីការផ្តល់អាហារូបករណ៍ទៅវិញទៅមកដល់និស្សិតកម្ពុជា និងម៉ាល់ឌីវ ម៉ាល់ឌីវ)៖ ថ្លែងក្នុងឱកាសអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នាជាមួយលោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអរគុណដល់ប្រធានាធិបតីម៉ាល់ឌីវ ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងបានប្រកាសផ្តល់អាហារូបករណ៍ចំនួន១០រូប សម្រាប់និស្សិតម៉ាល់ឌីវ មកសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជាវិញផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំពិតជាមានការអរគុណជាមួយនឹងការដែលឯកឧត្តមប្រធានាធិបតី បានផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ផ្តល់នូវការហ្វឹកហាត់ សម្រាប់អ្នកហែលទឹករបស់កម្ពុជា និងផ្តល់ជាមួយមន្ត្រីដែលត្រូវធ្វើបដិសណ្ឋារកិច្ចចំនួន២០នាក់ ដែលពួកគេនឹងទទួលបាននូវការបណ្តុះបណ្តាល សម្រាប់ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ខ្ញុំក៏សុំយកឱកាសនេះបញ្ជាក់ជូនថា កម្ពុជាបានផ្តល់ឱកាសផ្តល់អាហារូបករណ៍ចំនួន១០រូប សម្រាប់និស្សិតរបស់ម៉ាល់ឌីវ ដើម្បីសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជា»។ ទាក់ទងនឹងការផ្តល់អាហារូបករណ៍នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានជួបប្រធានសាលារួចហើយ ដែលពេលនេះលោកជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយដែលសាលានេះមានទីតាំងនៅទីក្រុងភ្នំពេញ ហើយក៏មានការតភ្ជាប់ជាមួួយនឹងសហរដ្ឋអាមេរិកផងដែរ។ ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន […]