Related Articles
ចាស់ក្មេងប្រុសស្រីគ្មានកន្លែងរស់នៅប្រមាណ៣០០នាក់ ក្រាញននៀលឲ្យ ខឹម វាសនា ចិញ្ចឹម ខណៈលង់នឹងការគាំទ្រ
ខេត្តសៀមរាប ៖ គិតត្រឹមថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៣ មនុស្សចាស់ក្មេង ប្រុសស្រីប្រមាណជា៣០០នាក់កំពុងបន្តក្រាញននៀលឱ្យលោក ខឹម វាសនា ប្រធានគណបក្ស LDP ចិញ្ចឹមនៅក្នុងបរិវេណដីចម្ការ១២ហិកតា ដែលមានទីតាំងស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខណៈពួកគេអស់ការងារធ្វើ អស់ដីធ្លី និងផ្ទះសម្បែង ដោយសារលង់នឹងការគាំទ្រលោក ខឹម វាសនា ។ បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា លោក ខឹម វាសនា ប្រធានគណបក្ស LDP តែងបានចេញចូលក្នុងចម្ការជាមួយអ្នកជំនិតរបស់លោក ដោយបើករថយន្ត២គ្រឿង ចេញ ចូលដោយសេរី និងធ្វើឱ្យកម្លាំងនគរបាលយើងពិបាកក្នុងការគ្រប់គ្រង ខណៈថ្នាក់ដឹកនាំ គ្មានវិធានការចាត់ការទៅលើមេបក្សជួង និងមនុស្សជំនិតសោះឡើយ ក្នុងការចាត់វិធានការបិទចម្ការនេះ ។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលបានចូលទៅធ្វើស្ថិតិសាជាថ្មី ប៉ុន្តែលោក នី ចាន់ពិនិត្យ តំណាងគណបក្សLDP ដែលតែងតែចេញមុខសហការជាមួយសមត្ថកិច្ច មិនបានចូលរួមសហការជាមួយកម្លាំងនគរបាលទេ និងបានឱ្យប្រជាពលរដ្ឋលាក់ខ្លួនទៀតផង ។ ចំពោះប្រជាពលរដ្ឋដែលលួចចូលតាមរបងផ្លូវក្រោយ កម្លាំងយើងបានចុះត្រួតពិនិត្យឃើញមានដានជើងលូនចូលតាមរបងចម្ការ […]
ជើងហោះហើរដឹកភ្ញៀវទេសចរចិន១៣២នាក់ មកពីទីក្រុងសៀងហៃលើកដំបូង ចុះចតនៅខេត្តសៀមរាប
(សៀមរាប)៖ ភ្ញៀវទេសចរចិន និងអ្នកវិនិយោគសរុប១៣២នាក់ បានធ្វើដំណើរពីទីក្រុងសៀងហៃ ប្រទេសចិន មកចុះចតនៅខេត្តសៀមរាបជាលើកដំបូង ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបង្ហាញពីសញ្ញាដ៏ល្អសម្រាប់វិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិកូវីដ-១៩។ ភ្ញៀវទេសចរចិន១៣២នាក់នេះ គឺធ្វើដំណើរតាមជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ពីទីក្រុងសៀងហៃ ប្រទេសចិន មកកាន់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងថ្នាក់ដឹកនាំមន្ទីរ អង្គរភាពជុំវិញខេត្តជាច្រើនចូលរួមផងដែរ។ លោក តុប សុភ័ក បានលើកឡើងថា ការមកដល់នៃភ្ញៀវទេសចរចិន និងអ្នកវិនិយោគនេះ គឺបង្ហាញពីសញ្ញាដ៏ល្អសម្រាប់វិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិកូវីដ-១៩។ លោកបានបន្តថា នៅដំណាច់ឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនជាង១លាននាក់ថែមទៀត ក្នុងចំណោមភ្ញៀវអន្តរជាតិទាំងអស់ប្រមាណជាង៤លាននាក់ ដែលបច្ចុប្បន្នស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងកម្ពុជានឹងវិលទៅរកសភាពដើមវិញ ដូចមុនកាលពីមិនទាន់មានកូវីដ-១៩។ លោកបានបន្តទៀតថា នៅក្នុងឆ្នាំ២០២៣នេះ ជាឆ្នាំពិសេសនៃការទំនាក់ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនលើកទី៦៥ ក្នុងនោះដែរក្រសួងទេសចរណ៍បានបង្កើតព្រឹត្តិការធំៗជាច្រើនដូចជាការប្រកួតស៊ីហ្គេម និងដំណើរកម្សាន្តនានា ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន។ ជាក់ស្តែងការមកដល់របស់ភ្ញៀវទេសចរចិនមកកាន់ខេត្តសៀមរាបនាពេលនេះ ពួកគេនឹងជួយផ្សព្វផ្សាយដើម្បីទាក់ទាញប្រជាជនចិនឲ្យមកលេងកម្ពុជាកាន់តែច្រើនឡើង […]
រឿងប្តីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥! សម្តេចតេជោ ផ្តាំមន្ត្រីត្រូវប្រយ័ត្នរឿងនេះ
រឿងប្តីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥! សម្តេចតេជោ ផ្តាំមន្ត្រីត្រូវប្រយ័ត្នរឿងនេះ រាជធានីភ្នំពេញ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន ថ្លែងថា កន្លងមកមន្ត្រីខ្លះ មានទាំងជារដ្ឋមន្ត្រីផង បានឱ្យភរិយារៀបចំហុងស៊ុយកន្លែងធ្វើការដើម្បីបានហុងស៊ុយល្អ ឬក៏នារីជាភរិយានោះទៅលូកលាន់កិច្ចការរបស់ប្តី ចុងក្រោយមន្ត្រីទាំងអស់នោះបានបាត់បង់អស់តំណែងជាបន្តបន្ទាប់។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញនា ព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សុំនិយាយដើមបន្តិចទៅចុះ។ ប្រពន្ធឡើងទៅរៀបចំការិយាល័យ ធ្វើរដ្ឋមន្ត្រីក៏មាន ធ្វើឧបនាយករដ្ឋមន្ត្រីក៏មាន ធ្វើដល់នាយករដ្ឋមន្ត្រីក៏មាន ប្រពន្ធឡើងទៅរៀបចុះការិយាល័យ បង្វែរហុងស៊ុយទៅខាងណេះ ទៅខាងនោះ ទីចុងបំផុតរលាយទាំងអស់»។ «ប្រពន្ធខ្ញុំ មិនដែលទៅប៉ះពាល់ការិយាល័យរបស់ខ្ញុំទេ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។ សម្តេចតេជោ ក៏បាន រំលឹកជាថ្មីថា មន្ត្រីណាក៏ដោយ ឋានៈណាក៏ដោយ កុំឱ្យភរិយា និងកូនយកតួនាទី និងអំណាចទៅប្រើ ព្រោះកន្លងមកប្រជាពលរដ្ឋខ្មែរយើងបានសម្តែងនូវវការហួសចិត្តថា «ពេលខ្លះប្តីជាអភិបាលខេត្តមិនអីទេ ណាស់តែនាងប្រពន្ធ» ឬក៏ថា […]