Related Articles
សហរដ្ឋអាម៉េរិកចាប់ផ្តើមស៊ើបអង្កេតលើការបែកធ្លាយឯកសារសម្ងាត់របស់យោធា
សហរដ្ឋអាម៉េរិកចាប់ផ្តើមស៊ើបអង្កេតលើការបែកធ្លាយឯកសារសម្ងាត់របស់យោធា ឯកសារយោធា និងចារកម្មកម្រិតខ្ពស់ដែលបានលេចចេញតាមអ៊ីនធឺណិត ជាមួយនឹងព័ត៌មានលម្អិតរាប់ចាប់ពីការការពារដែនអាកាសរបស់អ៊ុយក្រែន ដល់ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល មានមន្ត្រីអាម៉េរិកកំពុងព្យាយាមកំណត់អត្តសញ្ញាណប្រភពនៃការបែកធ្លាយនេះ ដោយអ្នកជំនាញសន្តិសុខលោកខាងលិច និងមន្ត្រីអាម៉េរិកមួយចំនួនបានលើកឡើងថា ពួកគេសង្ស័យថាអាចជានរណាម្នាក់មកពី សហរដ្ឋអាម៉េរិក។ ក្រុមមន្ត្រីបាននិយាយថា ទំហំនៃប្រធានបទដែលបានលើកឡើងនៅក្នុងឯកសារ ដែលលើកឡើងពីសង្គ្រាមនៅអ៊ុយក្រែន ចិន មជ្ឈិមបូព៌ា និងអាហ្វ្រិក បង្ហាញថា ពួកវាត្រូវបានធ្វើឱ្យបែកធ្លាយដោយជនជាតិអាម៉េរិក ជាជាងសម្ព័ន្ធមិត្ត។ លោក Michael Mulroy អតីតមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ បានសារព័ត៌មានប្រាប់រ៉យទ័រក្នុងបទសម្ភាសមួយថា ការផ្តោតអារម្មណ៍នៅពេលនេះ គឺផ្តោតលើការបែកធ្លាយព័ត៌មានរបស់សហរដ្ឋអាម៉េរិក ព្រោះឯកសារជាច្រើនមានតែនៅក្នុងដៃរបស់សហរដ្ឋអាម៉េរិកតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ មន្ត្រីអាម៉េរិក បានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងស្ថិតក្នុងដំណាក់កាលដំបូង ហើយអ្នកដែលកំពុងដំណើរការមិនបានច្រានចោលនូវលទ្ធភាពដែលថាក្រុមដែលគាំទ្ររុស្ស៊ីនៅពីក្រោយការបែកធ្លាយនោះទេ។ ការបែកធ្លាយនេះត្រូវបានគេមើលឃើញថាជាការរំលោភបំពានផ្នែកសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតមួយចាប់តាំងពីមានឯកសារ វីដេអូ និងឯកសារការទូតជាង ៧០០ ០០០ បានបង្ហាញខ្លួននៅលើគេហទំព័រ WikiLeaks ក្នុងឆ្នាំ ២០១៣។ ទាក់ទិននឹងបញ្ហានេះ ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន និងវិមានក្រែមឡាំង មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ បន្ទាប់ពីការលាតត្រដាងនៃការបែកធ្លាយនេះ រ៉យទ័របានពិនិត្យមើលឯកសារជាង ៥០ […]
អ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ឯកភាពគ្នាលើការបង្កើតទំនាក់ទំនងការទូតឡើងវិញ
អ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ឯកភាពគ្នាលើការបង្កើតទំនាក់ទំនងការទូតឡើងវិញ (តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានរាយការណ៍ថាប្រទេសអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានឯកភាពគ្នាលើការបង្កើតទំនាក់ទំនងការទូតឡើងវិញ ហើយគ្រោងនឹងបើកស្ថានទូតឡើងវិញនៅក្នុងរយៈពេល២ខែខាងមុខ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។ កិច្ចព្រមពៀងគ្នានេះ សម្រេចបាននៅឯកិច្ចប្រជុំក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ទី១០ ខែមីនា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូផងដែរដែល បង្ហាញពីជំនួបរវាងលេខាធិការកំពូលក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីរ៉ង់ លោក អាលី សាំខានី (Ali Shamkhani) ជាមួយទីប្រឹក្សាសន្តិសុខជាតិអារ៉ាប៊ីសាអូឌីត លោក មូសាដ ប៊ីន មហាំម៉ាត់ អាល់អៃបាន (Musaad bin Mohammed al-Aiban) ក្រោមការសម្របសម្រួលរបស់លោក វ៉ាង យី មន្ត្រីការទូតកំពូលចិន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅក្រោយការអនុវត្តការសម្រេចចិត្តខាងលើ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២នឹងត្រូវជួបគ្នា ដើម្បីពិភាក្សាពីការបើកស្ថានទូតឡើងវិញ ខណៈខាង ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត ក៏បានទទួលស្គាល់ពីកិច្ចព្រមព្រៀងខាងលើផងដែរ ជាមួយការសង្កត់ធ្ងន់ថាប្រទេសទាំង២បានឯកភាពលើការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក […]
លោក ហ៊ុន ម៉ានី៖ ទោះឲ្យពានរង្វាន់ ឬមិនឲ្យក៏ ស.ស.យ.ក នៅតែបន្ដបេសកកម្មរបស់ខ្លួនដើម្បីសង្គមជាតិ
ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា បេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា គឺដើម្បីប្រយោជន៍សង្គមជាតិ ដូច្នេះទោះមានការឲ្យពានរង្វាន់ ឬមិនឲ្យពានរង្វាន់ពីស្ថាប័នណាមួយនោះ ក៏សហភាពសហព័ន្ធយុវជនកម្ពុជា នៅតែបន្ដសកម្មភាពរបស់ដោយមិនរុញរាអ្វីឡើយ។ តាមរយៈវីដេអូខ្លីមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ពានរង្វាន់ផ្សេងៗដែលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលនាពេលកន្លងមក គឺមិនមែនសម្រាប់រូបលោកតែម្នាក់ឯងនោះទេ ពោលសម្រាប់សមាជិក សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាទាំងមូល។ លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ទោះឲ្យពានរង្វាន់ ឬមិនឲ្យក៏ ស.ស.យ.ក. នៅតែបន្តបេសកកម្មរបស់ខ្លួន ព្រោះស.ស.យ.ក. មិនមែនធ្វើការងារដើម្បីពានរង្វាន់នោះទេ […] នេះហើយជាអ្វីដែលជាបេសកកម្មដែលត្រូវបន្ដ»។ សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានសមាជិក សមាជិការបស់ខ្លួនគ្រប់ស្រទាប់វណ្ណៈទាំងអស់នោះ បានបំពេញបេសកម្មជាច្រើន ដើម្បីផលប្រយោជន៍សង្គមជាតិ ហើយសហភាពសហព័ន្ធយុវជនកម្ពុជា តែងតែបើកឱកាសឲ្យយុវជនជំនាន់ក្រោយដើម្បីបានបញ្ចេញសមត្ថភាព នៅគ្រប់ទិដ្ឋភាពទាំងអស់៕