Related Articles
ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដកហូតកាំបិតបុ័ងតោនិងខ្សែក្រវាត់
ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដកហូតកាំបិតបុ័ងតោនិងខ្សែក្រវាត់ ខេត្តឧត្តរមានជ័យ៖ តាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ ឃាត់ខ្លួនក្មេងទំនើងចំនួន០២ក្រុម មានគ្នាសរុបចំនួន ១២នាក់ ដែលបង្កភាពអនាធិបតេយ្យឈ្លោះប្រកែក និងប្រើប្រាស់ហិង្សាវាយតប់គ្នា រួមនឹងដកហូតបានកាំបិតបុ័ងតោ ខ្សែក្រវាត់ នាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ ប្រភពដដែលបន្តថា ករណីឃាត់ខ្លួនក្រុមក្មេងទំនេីងនេះបានធ្វេីឡេីងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមាត់ស្រះមុខវត្តត្រពាំងប្រាសាទ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ។ ចំណែកវត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ចំនួន ០៥គ្រឿង កាំបិតបុ័ងតោ០២ដើម និងខ្សែក្រវាត់០២ខ្សែ ត្រូវបានយកមកកាន់អធិការដ្ឋានស្រុកត្រពាំងប្រាសាទដើម្បីបន្តនីតិវិធី។ ជាមួយគ្នានោះដែរនៅរសៀលថ្ងៃដដែលវេលាម៉ោង ៣ និង០០នាទី លោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញទៅផ្ទាល់ដល់អធិការដ្ឋាន ដើម្បីជួបសំណេះសំណាលជាមួយអាណាព្យាបាល និងធ្វើការអប់រំ ណែនាំ ដល់ក្រុមក្មេងទំនើងទាំង១២នាក់និងបានហាមថ្ងៃក្រោយកុំឱ្យមានប្រព្រឹត្តសកម្មភាពទាំងនេះបន្តទៅទៀត ។ សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង ១២នាក់ខាងលើ រួមទាំងវត្ថុតាងដែលដកហូតបានមានម៉ូតូចំនួន ៥គ្រឿង ផងដែរនោះត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ធ្វើកំណត់ហេតុធ្វើការអប់រំចុះកិច្ចសន្យាធានាពីអាណាព្យាបាលដើម្បីមកធានាយកទៅលំនៅឋានវិញផងដែរ ៕
កម្លាំងនគរបាលខេត្តព្រះសីហនុ ឆ្មក់បង្ក្រាបគ្រឿងញៀ.ន ៧កន្លែងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ ៣១នាក់
-កញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ -កុំព្យូទ័រម៉ាក ម៉ែកប៊ុក ចំនួន ១គ្រឿង -ជ្រុញប្រើប្រាស់គ្រឿងញៀនចំនួន ៧ -ទូរសព្ទដៃចំនួន ៩គ្រឿង -អាយផេតចំនួន ១គ្រឿង -ប្រាក់ចិនចំនួន ៨០០យ័ន -ប្រាក់ដុល្លារចំនួន ៤០២ដុល្លារអាមេរិក -ប្រាក់ខ្មែរចំនួន ១២០,០០០រៀល -ម៉ូតូម៉ាកធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ធំ ១S-៩៩៨២ ចំនួន ១គ្រឿង -សម្ភារប្រើប្រាស់ មួយចំនួន ។ ទីតាំងទី៦. សណ្ឋាគារ ជីងសៀរ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ចំនួន១នាក់ (ស្រី) ជនជាតិវៀតណាម ចាប់វត្ថុតាងរួមមាន ៖ -ប្រភេទម្សៅកញ្ចប់ពណ៌ក្រហម រូបសេះចំនួន ១កញ្ចប់ -ប្រភេទម្សៅពណ៌ស ចំនួន ១កញ្ចប់ -ខ្សែដៃលោហពណ៌លឿង ចំនួន ១ខ្សែ -នាឡិកាដៃជាប្រភេទស្មាតវ៉ច ចំនួន ១គ្រឿង -ប្រាក់ដុល្លារចំនួន ៧,៥២០ដុល្លារអាមេរិក […]
លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា
(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំទាំងអស់ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានរួមគ្នាសម្រេចនូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២០ ជាពិសេសការបន្តផ្តល់ការ គាំទ្រយ៉ាងសកម្មដល់សមាជិករបស់ខ្លួន ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយវិស័យអប់រំនានារបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ សូមអបអរសាទរនូវការប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី នៃសហព័ន្ធសេវាអប់រំ នៅកម្ពុជា ដែលជាតឹកតាងដ៏ត្រឹមត្រូវនៃការលូតលាស់ និងការរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាកម្លាំងចលករតែមួយនៃវិស័យឯកជននៅក្នុងសេវាអប់រំរបស់កម្ពុជា ហើយសង្ឃឹមថា សហព័ន្ធនឹងបន្តអនុវត្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះដែរ លោកបណ្ឌិតក៏សូមអបអរសាទរដល់លោកគ្រូ អ្នកគ្រូឆ្នើម ដែលបានបម្រើយ៉ាងសកម្មនៅក្នុងកិច្ចការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ប្រកបដោយក្តីស្រលាញ់ ការទទួលខុសត្រូវខ្ពស់ និងមនសិការវិជ្ជាជីវៈខ្ពស់ នៅក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ។ ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏មោះមុតរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ជាពិសេសការជួយទំនុកបម្រុងដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកឱ្យនៅបន្តមានដំណើរការប្រកបដោយនិរន្តរភាព […]