Related Articles
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការលើកឡើងរបស់លោកស្រី តាំង ហ្គិចលៀង លើបណ្តាញសង្គមរឿងមនុស្សគីឡូស្រាល និងគីឡូធ្ងន់ សម្តេចស្នើឲ្យលោកស្រី តាំង ហ្គិចលៀង បញ្ឈប់ចេញយោបល់តទៅទៀត
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការលើកឡើងរបស់លោកស្រី តាំង ហ្គិចលៀង លើបណ្តាញសង្គមរឿងមនុស្សគីឡូស្រាល និងគីឡូធ្ងន់ សម្តេចស្នើឲ្យលោកស្រី តាំង ហ្គិចលៀង បញ្ឈប់ចេញយោបល់តទៅទៀត (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនជនរួមជាតិ ក្រោយពេលទទួលបានសារសំឡេងមួយទៀតរបស់ លោកស្រី តាំង ហ្គេចលៀង ដែលថាពលរដ្ឋដែលបញ្ចេញមតិមានគីឡូធ្ងន់គីឡូស្រាល។ សម្តេចតេជោ ហ៊ុន សែន បានណែនាំ ឱ្យសមាជិកគណបក្សប្រជាជនបញ្ឈប់សកម្មភាព ចែកចាយវីដេអូ ឬទស្សនៈទាក់ទងនឹងអ្នកមានអ្នកក្រ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំចំពោះ លោកស្រី តាំង ហ្គេចលៀង ថានាពេលនេះ មិនមានពូជអ្នកមានតទៅទៀតទេ ព្រោះពូជអ្នកមានបានរលាយបាត់តាំងពីជំនាន់ប៉ុលពតមកម្ល៉េះ។ សម្តេចបានបន្ទោស លោកស្រី ហ្គេចលៀង ចំពោះទស្សនៈដែលខុសឆ្គងបន្តបន្ទាប់មកទៀត ដែលកាន់តែធ្វើឱ្យពលរដ្ឋ មិនមានការពេញចិត្តជាពិេសស »ប្រជាជនធម្មតាមានគីឡូស្រាល»។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកស្រី […]
លោក ហ៊ុន ម៉ានី៖ ក្នុងនាមជាខ្មែរ បើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឲ្យអ្នកណាមកចាំជំនួសយើង?
លោក ហ៊ុន ម៉ានី៖ ក្នុងនាមជាខ្មែរ បើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឲ្យអ្នកណាមកចាំជំនួសយើង? (កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងអង្គមីទ្ទិញអបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា ដោយមានការចូលរួមីសំណាក់ លោក លី សុន ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកានៃអង្គមីទ្ទិញសរុបប្រមាណ៦៩៩នាក់ នៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ថ្លែងក្នុងអង្គពិធីដ៏មានអត្ថន័យនាព្រឹកនេះ លោក ហ៊ុន ម៉ានី បានរំលេចពីភាពសោកសៅរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងផ្សាភ្ជាប់ពាក្យមួយឃ្លាថា «ក្នុងនាមជាខ្មែរបើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឱ្យអ្នកណាមកចាំជំនួសយើង»។ ក្នុងន័យនេះ លោកចង់បង្ហាញឲ្យកូនចៅជំនាន់ក្រោយ ចងចាំនូវប្រវត្តិសាស្រ្តដ៏ជូចត់របស់កម្ពុជា […]
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាស្តីពី ការបោសសម្អាតមីនគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥»
ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការបោសសម្អាតមីន គាំទ្រពី «មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥» ការចុះហត្ថលេខានេះបានធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើទ្បើងរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងគោលបំណងដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០.២៧៨.៨១៧ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០ លានដុល្លារសហអាមេរិក តាមរយៈ «មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥» និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្នាក់ការអាជ្ញាធរមីន។ ថវិកានេះ នឹងត្រូវបានបែងចែកទៅដល់រួមមានទី១៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦.៨៤៣.៧៤០ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ស្រុកស្វាយចេក […]