Related Articles
លិខិតចូលរួមអបអរសាទរ
សូមចូលរួមអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឳកាសដ៏មហោឡារិក ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ។ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងកូនប្រុសកូនស្រី ជូបតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍…………..
ជយោកម្ពុជានាសម័យសន្តិភាព! ល្ងាចនេះកម្ពុជា រៀបចំការរាប់ថយក្រោយ ឆ្ពោះទៅកាន់ការធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេម ក្រោយរង់ចាំ ៦៤ឆ្នាំ
(ភ្នំពេញ)៖ នៅសល់តែ ១០០ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលវេលា ដែលកម្ពុជា ទទួលភារកិច្ចរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមហើយ។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា បន្ទាប់ពីរង់ចាំអស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។ ការប្រកួតកីឡាស៊ីហ្គេម ត្រូវបានរៀបចំឡើងដំបូងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ១៩៥៩។ កីឡានេះរៀបចំប្រកួតរៀងរាល់ពីរឆ្នាំ ម្តង ដោយប្រទេសជាសមាជិកទាំង១១ ផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់រៀបចំការ ប្រកួតនេះ។ កម្ពុជាជាសមាជិកចាប់តាំងពីកីឡានេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨។ កម្ពុជា ត្រូវទទួលភារកិច្ចជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះជាច្រើន លើកហើយ តែដោយសារវិបត្តិនយោបាយ សង្គ្រាម និងស្ថានភាពសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាបោះបង់ភារកិច្ចជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះជាបន្តបន្ទាប់។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសុំការយោគយល់ពីបណ្តាប្រទេសសមាជិកគណៈកម្មការកីឡានេះ មិនរៀបចំការប្រកួតនេះជាច្រើនលើកមកហើយ ព្រោះកម្ពុជាមិនទាន់មានលទ្ធភាព ហើយត្រូវការថវិកា ដើម្បីអភិវឌ្ឍន៍ប្រទេស។ ទើបតែនៅឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តទទួលយកភារកិច្ចរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ កីឡាបម្រើការប្រកួត ធនធានថវិកា និងធនធានមនុស្ស។ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា […]
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តការងារអាទិភាព៨ចំណុច ផ្តោតលើការបញ្ជ្រាបយេនឌ័រ និងលើកតម្លៃស្ត្រី
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្រ្ជាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីលើកិច្ចការអាទិភាពចំនួន៨ចំណុច។ ការស្នើយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ នាឱកាសនោះ សម្ដេចតេជោបានស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីលើកិច្ចការអាទិភាពដូចខាងក្រោម៖ ១. គ្រប់ក្រសួង-ស្ថាប័នបន្តយកចិត្តទុកដាក់ និងជំរុញការបញ្ជ្រាបយេនឌ័រទៅក្នុងក្របខណ្ឌគោលនយោបាយ កម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់នានា ក្របខណ្ឌជាតិគាំពារសង្គម កម្មវិធីប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍបៃតង។ ២. បន្តលើកកម្ពស់ការចូលរួម និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងវិស័យសាធារណៈ នយោបាយ និងវិស័យឯកជន។ ៣. ក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធបង្កើនការវិនិយោគក្នុងការពង្រឹងសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង តាមរយៈការអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ស្ត្រី […]