ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហា ក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជដំណើរស្តេចយាង ទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងសម្ដេចព្រះវររាជមាតាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញនាឱកាសដ៏ថ្លៃថ្លានោះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ចំនួន១២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀល ដល់ខេត្តកម្ពុជាចំនួន១២ ដែលនៅជាប់ព្រំដែនថៃ និងព្រំដែនប្រទេសវៀតណាម ដើម្បីប្រើប្រាស់សម្រាប់រៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ដល់ ១០ ខែមីនា ឆ្នាំ២០២១។  បើតាម លោកស្រី យក់ សម្បត្តិ ក្នុងចំណោមថវិកាទាំងជាង៣ពាន់លានរៀលនេះ ខេត្តកម្ពុជាជាប់ព្រំដែនថៃ ចំនួន៥ ទទួលបានថវិកាសរុប២៨៥០លានរៀល និងខេត្តកម្ពុជាជាប់ព្រំដែនវៀតណាមចំនួន៧ ទទួលបានថវិកាសរុប ២២០លានរៀល។ សម្រាប់ខេត្តកម្ពុជាជាប់ព្រំដែនថៃ ដែលទទួលជំនួយថវិកាពីសម្តេចតេជោ លើកនេះ មានចំនួន៥ខេត្ត ក្នុងនោះមាន៖ បាត់ដំបងទទួលបាន ៨០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន៩០០លានរៀល ខេត្តឧត្តរមានជ័យទទួលបាន ៩០០លានរៀល ខេត្តប៉ៃលិនទទួលបាន២០០លានរៀល និងខេត្តកោះកុងទទួលបាន៥០លានរៀល។ សម្រាប់ខេត្តកម្ពុជាជាប់ព្រំដែនវៀតណាម ដែលទទួលជំនួយថវិកាពីសម្តេចតេជោ លើកនេះ មានចំនួន៧ខេត្ត ក្នុងនោះមាន៖ ខេត្តកណ្តាលទទួលបាន ៧០លានរៀល ខេត្តស្វាយរៀងទទួលបាន២០លានរៀល ខេត្តព្រៃវែងទទួលបាន៥០លានរៀល ខេត្តត្បូងឃ្មុំទទួលបាន២០លានរៀល ខេត្តក្រចេះទទួលបាន ២០លានរៀល ខេត្តមណ្ឌលគិរីទទួលបាន២០លានរៀល និងខេត្តតាកែវទទួលបាន២០លានរៀល៕ […]

ព័ត៌មានជាតិ

ឃាត់ខ្លួន​មនុស្ស​៤​នាក់​ ក្លែង​ហត្ថលេខា​ និង​ត្រា​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​

​កណ្តាល​ ៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកណ្តាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ករណី​ ក្លែង​ហត្ថលេខា​ និង​ត្រា​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​។​ ​ជនសង្ស័យ​ទាំង​៤​នាក់​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន​ ៖​ ឆ្នាំ​។​ ជន​ទាំង​៤​នាក់​នេះ​ បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្លែង​ដីដុះ​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​។​ ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ អនុវត្ដ​បទបញ្ជា​ លោក​ឧត្ដមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ដ​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​ ។​ ​ទី​១៖​ ឈ្មោះ​ យ៉ា​ន់​ ចំណាប់​ អាយុ​៥៥​ឆ្នាំ​,​ ទី​២៖​ ឈ្មោះ​ សួន​ ផ​ល្លី​ អាយុ​៥៤​ឆ្នាំ​,​ ទី​៣៖​ ឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ អាយុ​៦៦​ឆ្នាំ​ និង​ទី​៤៖​ ឈ្មោះ​ មាស​ ភូ​រិ​ន្ទ​ អាយុ​២៦ ​តាម​ដំណើររឿង​មាន​ដូច​ខាងក្រោម​ ៖​ ឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចឱ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនកម្មករប្រមូលសំរាម

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនកម្មករប្រមូលសំរាម ក្នុងចំណោមអាទិភាព។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងសុខាភិបាលសុខាភិបាល បានបញ្ជាក់ដូច្នេះ «យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាត ឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ»។ ក្រសួងសុខាភិបាល បានណែនាំទៅគណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក/ខណ្ឌ គណៈកម្មការភូមិ-ឃុំ-សង្កាត់ រៀបចំចាត់ចែងកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងដូចខាងក្រោមនេះ៖ ១៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ២៖ មន្ទីរពេទ្យបង្អែកព្រែកព្នៅ ៣៖ មន្ទីរពេទ្យបង្អែកច្បារអំពៅ ៤៖ មន្ទីរពេទ្យបង្អែកដង្កោ ៥៖ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ៦៖ មន្ទីរពេទ្យបង្អែកចតុមុខ ៧៖ មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ ៨៖ មន្ទីរពេទ្យបង្អែកពោធិចិនតុង។ នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ ក្រសួងបានក្រើនរំលឹកដល់គណៈអភិបាលរាជធានី […]

ព័ត៌មានជាតិ

មន្ត្រីជំនាញ ចុះត្រួតពិនិត្យផលិតផលសត្វ នាំចូលតាមច្រកព្រំដែនអូរស្មាច់ ក្រោយរកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិក

(ឧត្តរមានជ័យ)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា បានដឹកនាំក្រុមការងារ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ចុះពិនិត្យផលសត្វមួយចំនួន ជាពិសេសសត្វជ្រូកដែលនាំចូលពីប្រទេសថៃ តាមច្រកព្រំដែនអន្តរចាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ បន្ទាប់ពីរកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិកលើជ្រូកនាំចូលពីថៃ។ ក្នុងដំណើរចុះពិនិត្យធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក តាន់ ផាន់ណារ៉ា បានឲ្យដឹងថា ការចុះពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វ (ពិសេសការនាំចូលសត្វជ្រូក ពីប្រទេសថៃ) តាមច្រកព្រំដែនច្រកអូរស្មាច់នេះ ដើម្បីបង្ការការពារទប់ស្កាត់ជាមុននូវការផ្ទុះរីករាលដាលជំងឺផ្សេងៗ លើពពួកសត្វនាំចូលក្នុងស្រុក។ លោក តាន់ ផាន់ណារ៉ា បានបន្ថែមថា ការចុះត្រួតពិនិត្យសុខភាពសត្វនេះ បានប្រើម៉ាស៊ីនវិភាគចល័ត។ បើក្នុងករណីមានការសង្ស័យ ម៉ាស៊ីនវិភាគរកឃើញ និងធ្វើការចាប់ដុតកម្ទេចចោលភ្លាមៗតែម្តង។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានដឹកនាំក្រុមការងារ ចុះត្រូតពិនិត្យសុខភាពសត្វជ្រូក នៅតាមទីតាំងស្តុកសត្វជ្រូកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តនេះ ប៉ុន្តែមិនរកឃើញសត្វជ្រូក ដែលស្តុកទុកនោះមានជំងឺអ្វីនោះទេ។ មន្ត្រីជំនាញរូបនេះបានថ្លែងថា បច្ចុប្បន្ននេះទោះបីនៅប្រទេសថៃ មិនមានការផ្សព្វផ្សាយព័ត៌មាន ពីការផ្ទុះជំងឺលើសត្វជ្រូកក៏ដោយ តែថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ […]

ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថរាជថានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជនស្លា.ប់៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់ស.ម្លាប់ នៅក្នុងបុរីអង្គរភ្នំពេញ រាជធានីភ្នំំពេញ

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជថានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់ស.ម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លា.ប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ។ សម្រាប់ព័ត៌មានលម្អិតនឹងផ្សាយជូនជាបន្ដបន្ទាប់នៅពេលក្រោយ៕