ព័ត៌មានសិល្បះនិងកីឡា

នាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រចំពោះគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រចំពោះគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា រាជធានី​ភ្នំពេញ​៖​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ប្រកាស​គាំទ្រ​ចំពោះ​គម្រោង​កែ​ច្នៃ​សំរាម​ទៅ​ជា​ថាមពល​របស់​ក្រុមហ៊ុន​អេកូ​ខាម​របស់​កូរ៉េ​នៅ​ប្រទេស​កម្ពុជា​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​ផ្ទាល់ សម្រេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្រោយ​ជំនួប​រវាង សម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយ​លោក ប៉ាក ហឹ​ង​ឃ្យុ​ង (Park Heung Kyeong) ឯកអគ្គរដ្ឋទូត​កូរ៉េ ប្រចាំ​កម្ពុជា នា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២២ ថា លោក PARK Heung-Kyeong បាន​អបអរសាទរ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួម​ទាំង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អឺរ៉ុប​បាន​យ៉ាង​ជោគជ័យ​។ លើស​ពី​នេះ លោក PARK Heung-Kyeong ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រីរាជការ​ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំងអស់​បាន​ផ្ដល់​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ ញ៉ាំង​ឱ្យ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា ទទួល​បាន​ជោគជ័យ ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំង​ពីរ​កាន់តែ​រីក​ចម្រើន​ឡើង​ថែម​ទៀត ជា​ពិសេស​តាម​រយៈ​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់ សម្ដេច​តេ​ជោ​ទៅ​កាន់​ប្រទេស​កូរ៉េ និង​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​មក​កាន់​កម្ពុជា​,​ការ​ចូល​ជា​ធរមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​, កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា និង​ជា​ពិសេស​ដំណើរការ​ឆ្លង​នៃ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​សាធារណរដ្ឋ​កូរ៉េ​-​កម្ពុជា ឆ្លងកាត់​ទន្លេសាប និង​ទន្លេមេគង្គ​ដែល​ចាប់ផ្ដើម​ចេញពី​ផ្សារ​ចាស់​ទៅ​អរិ​ក្សត្រ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក […]