ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ទស្សនកិច្ចនៅប្រទេសឡាវ ប្រកបដោយផ្លែផ្កាខ្ពស់ គួរជាទីសោមនស្សរីករាយ

(ឡាវ, វៀងច័ន្ទ)៖ ដំណើរទស្សនកិច្ចផ្លូវការលើទឹកដីឡាវ រយៈពេលមួយថ្ងៃកន្លះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ហើយនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ប្រកបដោយផ្លែផ្កាល្អប្រសើរគួរជាទីសោមនស្សរីករាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ។ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, នៅថ្ងៃទី២៥ ខែមីនា ម្សិលមិញនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អមដោយអ្នកវិនិយោគមកពីសភាពាណិជ្ជកម្មកម្ពុជាផងនោះ បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ សោមនស្សរីករាយ និងកិត្តិយសជាទីបំផុតពីសំណាក់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីរបស់ឡាវ។ ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សនសៃ ស៊ីផាន់ដន បានបង្ហាញការពេញចិត្ត និងរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ ក្រៅពីបង្ហាញការពេញចិត្តលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហើយនោះ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ក៏បានជជែកគ្នាផ្តោតជាសំខាន់ទៅលើការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងសន្និសីទរួមគ្នាក្រោយជំនួបទ្វេភាគនោះ […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងលួចបង្កប់ល្បែងស៉ីសងខុសច្បាប់២កន្លែង នៅខណ្ឌកំបូល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាប ឃាត់ខ្លួនមនុស្ស៨នាក់

រាជធានីភ្នំពេញ៖ ទីតាំងលួចបង្កប់ល្បែងស៉ីសងខុសច្បាប់២កន្លែង ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ចុះបង្ក្រាបដោយឃាត់ខ្លួនមេការ និងអ្នកដែលចូលទៅលេងល្បែង សរុបចំនួន៨នាក់ ព្រមទាំងដកហូតសម្ភារជាច្រើន នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ទីតាំងទី១ យីហោ «ផារ៉ាម៉ោន» ស្ថិតនៅក្នុងបុរីពិភពថ្មីកំបូលII ផ្លូវបេតុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ខណៈនោះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ ដែលកំពុងស្ថិតនៅទីនោះ និងដកហូតយកសម្ភារល្បែងសុីសងខាងលើទាំងអស់ផងដែរ។ ប្រភពព័ត៌មានបញ្ជាក់ថា ទីតាំងខាងលើនោះ គឺជាឃ្លាំងចែកចាយអង្ករ និងភេសជ្ជៈទេ ប៉ុន្តែបានលួចបង្កប់ល្បែងសុីសង ហើយមានមនុស្សចូលទៅលេងរាល់ថ្ងៃ ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភអំពីការកើតឡើងនូវបទល្មើសផ្សេងៗ ដូចជាចោរកម្ម និងគ្រឿងញៀនផងដែរ ហើយដោយសារតែបែបនេះទើបប្រជាពលរដ្ឋលួចរាយការណ៍ជូនឲ្យអាជ្ញាធរបានដឹង។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចខាងលើបានចុះទៅធ្វើការបង្រ្កាប ប៉ុន្តែពេលទៅដល់មិនបានឃើញថៅកែនោះទេ ឃើញតែមនុស្សប្រុសស្រីចំនួន៨នាក់កំពុងស្ថិតនៅទីនោះ។ កម្លាំងក៏បានឃាត់ខ្លួន ក្នុងនោះមានស្រី៥នាក់ និងប្រុស៣នាក់ ព្រមទាំងដកហូតយកសម្ភារល្បែងមានដូចជា ទូហ្គេមបាញ់ត្រីចំនួន៧ និងតុបៀរការ៉ាត់ ចំនួន៨។ ទីតាំងទី២ ស្ថិតនៅផ្ទះលេខ86 ផ្លូវលេខKB03 ស្ថិតនៅក្នុងបុរីពិភពថ្មីកំបូលII ផ្លូវបេតុងភូមិស្ងួនពេជ្រ […]

ព័ត៌មានជាតិ

អ្នកនាំពាក្យCPP ៖ ឥទ្ធិពលអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាឡើយ

រាជធានីភ្នំពេញ ៖ ទោះបីជាមានមានការអំពាវនាវពីសំណាក់របស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសឲ្យគណបក្សជំទាស់នៅកម្ពុជារួបរួមគ្នាយ៉ាងណាក្តី ក៏មិនអាចធ្វើអ្វីដល់គណបក្សប្រជាជនកម្ពុជាបានឡើយ ។ នេះបើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។ ការលើកឡើងនេះ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានអំពាវនាវឲ្យគណបក្សជំទាស់នៅក្នុងប្រទេសមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងកម្លាំងជាតិរួបរួមគ្នា ដើម្បីឲ្យកម្លាំងប្រជាធិបតីមានការប្រមូលផ្តុំគ្នា ដើម្បីយកឈ្នះគណបក្សកាន់អំណាច ។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា ៖ «តាមយោបល់ខ្ញុំការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី នេះអត់មានប្រសិទ្ធភាពទេ ហើយអត់មាន គឺចេញជាលទ្ធផលជាក់ស្តែងនៅក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាកន្លងមករួចហើយ ។ ការអំពាវនាវនេះអត់មានបានរួបរួមទេពីព្រោះសមាជិក ឬសកម្មរបស់ខ្លួនអត់ធ្វើតាម និងស្តាប់មេទេ» ។ ឯកឧត្តមអ្នកនាំពាក្យបានចំអកថា ការអំពាវនាវ បើមេគិតតែនៅក្រៅហើយសកម្មជនកំពុងនៅក្នុងស្រុកដូច្នេះហើយវាផ្ទុយបរិបទជាមួយគ្នារវាងប្រធាន និងសមាជិក ។ អីញ្ចឹងទេ រាល់ការអំពាវនាវរបស់មេហ្នឹងមិនអាចធ្វើឲ្យសមាជិក ឬសកម្មជនខ្លួនស្តាប់ និងអនុវត្តតាមនោះទេ ។ ទាក់ទង និងការអំពាវនាវរបស់ទណ្ឌិតសម រង្ស៊ីនេះដែរ នៅពេលកន្លងមកក្រសួងមហាផ្ទៃក៏បានចេញសេចក្តីព្រមានមួយដល់គណបក្សនយោបាយណាដែលមានការពាក់ព័ន្ធនឹងទណ្ឌិតសម រង្ស៊ីផងដែរនឹងរងទោសតាមច្បាប់កំណត់ […]

ព័ត៌មានជាតិ

កម្មករ-កម្មារិនីរោងចក្រ Y&W និង សម្ព័ន្ធសហជីពជាតិ ស្ញប់ស្ញែងនិងដឹងគុណរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ

រាជធានីភ្នំពេញ ៖ កម្មករ-កម្មារិនីនិយោជិតនៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាល ដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជូនកម្មករ ខណៈសហជីពវាយតម្លៃខ្ពស់អំពីដំណោះស្រាយរបស់ក្រសួងការងារលើករណីរោងចក្រ Y&W នេះ ។ កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី Y&W ថា ៖ «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលបើទោះបីថ្ងៃសៅរ៍ អាទិត្យ ក៏ដោយ ក៏នៅតែធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទាំងអស់ផងដែរ ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ» ។ លោក ធន ពន្លឺ ដែលជាកម្មករនៃរោងចក្រ Y&W លើកឡើងថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ។ លោកអរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលឱ្យកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់ផងដែរ ។ ដោយឡែកលោកស្រី ឱក ចន្ថា ដែលជាកម្មករិនីនៃរោងចក្រ Y&W កោតសរសើររាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដោះស្រាយករណីរោងចក្រ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា៖ ទិសដៅសំខាន់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត គឺមានបេសកកម្មរួមមួយដោយត្រូវអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

ខេត្តក្រចេះ ៖ ក្រុមការងារថ្នាក់ជាតិ គឺជាចំណងភ្ជាប់រវាងរដ្ឋាភិបាលថ្នាក់ជាតិជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដោយជួយតម្រង់ទិស គាំទ្រ និងជួយជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋានដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវោធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ នេះជាការថ្លែងលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ កិច្ចប្រជុំបូកសរុបលទ្ធផលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក និងថ្នាក់ដឹកនាំមកពីឃុំសង្កាត់ទាំង ៤៨ នៃខេត្តក្រចេះសរុបចំនួនប្រមាណជាង ៤០០ រូប ។ បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍នៃការចុះធ្វើសកម្មភាពការងារ និងជួបបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលទាំង ៧ ក្រុង ស្រុក រួចមក ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ […]

ព័ត៌មានជាតិ

ផ្ទុះក្លិនស្អុយ! លោកសុខា សីហា ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងរង់បណ្តឹង ពីបទ «រំលោភលើទំនុកចិត្ត» ក្នុងទំហំទឹកប្រាក់រាប់សែនដុល្លារ

ផ្ទុះក្លិនស្អុយ! លោកសុខា សីហា ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងរង់បណ្តឹង ពីបទ «រំលោភលើទំនុកចិត្ត» ក្នុងទំហំទឹកប្រាក់រាប់សែនដុល្លារ រាជធានីភ្នំពេញ៖ ផ្ទុះក្លិនស្អុយលោក សុខា សីហា ដែលគេដឹងថា ជាមន្ត្រីយោធា នៃកងរាជអាវុធហត្ថលើផៃប្រទេស និងជាថៅកែម្ចាស់ដេប៉ូខ្សាច់ដល់ធំ កំពុងរង់បណ្តឹង ពីបទ «រំលោភលើទំនុកចិត្ត» ក្នុងទំហំទឹកប្រាក់រាប់សែនដុល្លារ។ ដោយយោងតាមលិខិតកោះហៅលើកទី២ របស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង បានអញ្ជើញ ឈ្មោះ សុខា សីហា ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលជា ជនសង្ស័យ រស់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឲ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីឆ្លើយបំភ្លឺពីដំណើររឿង «រំលោភលើទំនុកចិត្ត»។ តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យសារព័ត៌មានដឹងថា៖ «លោកសុខា សីហា ដែលជាមន្ត្រីកងរាជអាវុធហត្ថ និងជាថៅម្ចាស់ដេប៉ូខ្សាច់ រូបនេះ […]

ព័ត៌មានជាតិ

ក្រោយលេចធ្លាយ រឿងមិនប្រក្រតី ឧត្តមសេនីយ៍ទោ ទូច យុទ្ធា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដកហូត និងបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី»

ក្រោយលេចធ្លាយ រឿងមិនប្រក្រតី ឧត្តមសេនីយ៍ទោ ទូច យុទ្ធា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដកហូត និងបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» រាជធានីភ្នំពេញ៖ ក្រោយលេចធ្លាយ រឿងមិនប្រក្រតី និងក្រោយមានការផ្អាកការងារជាបណ្ដោះអាសន្ន លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ពេលនេះត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ ដកហូត និងបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ សូមរំលឹកថា៖ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានធ្វើលិខិតមួយច្បាប់គោរពជូនសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ «សំណើសុំគោលការណ៍ផ្អាកការងារបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា (គ.ប.ផ.ក)»។ លិខិតស្នើសុំគោលការណ៍ របស់អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃនោះ ក៏បានសម្តេចក្រឡាហោម ស ខេង បានចារ «ឯកភាព» ផងដែរ។ […]

ព័ត៌មានជាតិ

[UPDATE] អ្នកទិញអេតចាយពីរនាក់ឪពុកកូន មានសេរីភាព និងបានត្រឡប់មកផ្ទះវិញហើយ

  [UPDATE] អ្នកទិញអេតចាយពីរនាក់ឪពុកកូន មានសេរីភាព និងបានត្រឡប់មកផ្ទះវិញហើយ អ្នកទិញអេតចាយពីរនាក់ ឪពុកកូន ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម ពេលនេះត្រូវបានឲ្យត្រឡប់មកផ្ទះ និងមានសេរីភាពវិញហើយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ សូមជម្រាបថា៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនៃរដ្ឋបាលស្រុកលើកដែក ធ្វើការឃាត់ខ្លួនអ្នកទិញអេតចាយពីរនាក់ឪពុកនិងកូន ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញដែកបង្គោលភ្លើងសូឡា ដែលចោរបានលួចតាមដងផ្លូវ)។ យ៉ាងការឃាត់ខ្លួនអ្នកទិញអេតចាយពីរនាក់ឪពុកកូន ពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។ ហើយនេះក៏ជាសារមួយសម្រាប់អ្នករកស៊ីទិញលក់មិនថាអេតចាយ និងរបស់របរ អ្វីនោះទេ ត្រូវតែពិនិត្យមើលឲ្យសព្វគ្រប់ជ្រុងជ្រោយ កុំចេះតែទិញ ប្រយ័ត្នប៉ះចំរបស់ ដែលចោរលួចពីគេយកមកលក់ បង្កជាមានទុកដាក់ខ្លួន៕

ព័ត៌មានជាតិ

អាណិតក្មេងណាស់ មិនគួរណាមក វាស់កំពស់ជាមួយឪពុក!

អាណិតក្មេងណាស់ មិនគួរណាមក វាស់កំពស់ជាមួយឪពុក! អភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា បានធ្វើការបង្ហោះនិងចែកចាយរូបភាពវាស់កំពស់ ដែលមើលទៅគួរឲ្យសង្វេគខ្លាំងណាស់ ខណៈដែលយើងមើលទៅក្មេងប្រុសម្នាក់ ដែលមានអាយុក្រោម១៨ឆ្នាំត្រូវបានមកជាប់ចោទជាមួយឪពុកយ៉ាងសង្វេគបំផុត។ នៅថ្ងៃទី២៧ធ្នូ២០២៣នេះ អ្នកទិញអេតចាយពីរនាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅវាស់ម៉ែត្រនិងថតបង្ហោះ ចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក យ៉ាងទូលំទូលាយ ពីសំណាក់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ខេត្តកណ្តាល។ សូមជម្រាបឲ្យដឹងថា៖ «កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីបាត់បង្គោលភ្លើងសូឡាចំនួន២ដើម តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល» ។ ក្រោយមកសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានដល់ថ្ងៃទី២៧ខែធ្នូ២០២៣នេះ ទើបធ្វើការឃាត់ខ្លួនបានអ្នកទិញអេតចាយពីរនាក់ឪពុកកូន ពាក់ព័ន្ធទៅនឹងករណីទទួលផលចោរកម្ម (ទិញបង្គោលភ្លើងពីចោរ)។ ទោះបីជាយ៉ាងណាក្តីការឃាត់ខ្លួនអ្នកទិញអេតចាយពីរនាក់ឪពុកកូនខាងលើនេះ មើលទៅហាក់ដូចជាសោកសង្រេងចិត្តខ្លាំងណាស់ មិនគួរណាកូនមកជាប់ពាក់ព័ន្ធបទល្មើសជាមួយឪពុកទាំងវ័យក្មេងបែបនេះ៕

ព័ត៌មានជាតិ

មនុស្សមួយក្រុមតូច បានធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ នៅមុខសាលាដំបូងរាជធានីភ្នំពេញ សូមអាជ្ញាធរនិងសមត្ថកិច្ចជួយបំភ្លឺផង ថាមនុស្សក្រុមនេះ ជាចំណុះក្នុងអង្គភាពណា

មនុស្សមួយក្រុមតូច បានធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ នៅមុខសាលាដំបូងរាជធានីភ្នំពេញ សូមអាជ្ញាធរនិងសមត្ថកិច្ចជួយបំភ្លឺផង ថាមនុស្សក្រុមនេះ ជាចំណុះក្នុងអង្គភាពណា នៅចំណុចមុខសាលាដំបូងរាជធានីភ្នំពេញ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានមនុស្សមួយក្រុមតូច បាននាំគ្នាធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ ដោយអណាធិបតេយ្យ ថែមទាំងយកដៃវ៉ៃឡានផោងផាំង នៅពេលម្ចាស់ឡានបើកឡានចេញមិនព្រមឲ្យលុយ។ ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានបុរសមាឌធំម្នាក់ បំពាក់អាយកូម បានអះអាងថាខ្លួនជាអ្នកមើល ចំណុចត្រង់មុខសាលាដំបូង បានមកវ៉ៃឡានប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋម្ចាស់ឡានរូបនោះ បើកឡានចេញមិនឲ្យលុយ។ បុរសមាឌធំរូបនោះ បានមកវ៉ៃឡានទាររកលុយពី ប្រជាពលរដ្ឋទាំងទទឹងទិស ហើយថែមនិយាយចោទ ប្រកាន់ប្រជាពលរដ្ឋថាផ្ញើរឡានមិនឲ្យលុយ។ ហើយបុរសមាឌធំម្នាក់នេះ អះអាងថាផ្លូវ នៅមុខសាលាដំបូងរាជធានីភ្នំពេញ មិនមែនជាផ្លូវសាធារណៈនោះទេ គឺជាផ្លូវដែលគាត់ដេញថ្លៃ។ ករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនដឹងនោះទេថា ផ្លូវថ្នល់សាធារណៈនៅមុខសាលាដំបូង ដំបូងរាជធានីភ្នំពេញ ត្រូវបានមនុស្សមួយក្រុមយកធ្វើជាកម្មសិទ្ធិឯកជនបើកជាជីកម្មតាំងពីណានោះទេ។ ហើយករណីយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិឯកជនបើកអាជីវកម្មខាងលើនេះតើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមានដែរឬទេ? ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរ និងសមត្ថកិច្ចសូមជួយបំភ្លឺផងចំពោះករណីខាងលើ ហើយតើមនុស្សមួយក្រុម ដែលយកផ្លូវសារធារណៈធ្វើអាជីវកម្មនេះ ជាចំណុះឲ្យអង្គភាព។ ប្រជាពលរដ្ជទទូចស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ […]